ក្រុមគ្រួសារ​សព​នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ ថ្លែងអំណរគុណ​សម្តេច ទៀ បាញ់ និង​ប្រតិភូ ដែល​បាន​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​
អត្ថបទពាណិជ្ជកម្ម
ក្រុមគ្រួសារ​សព​នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ ថ្លែងអំណរគុណ​សម្តេច ទៀ បាញ់ និង​ប្រតិភូ ដែល​បាន​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​
13, Jun 2019 , 4:09 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយ​បញ្ចប់​ពិធី​បុណ្យសព​រួចរាល់​តា​ម​ប្រពៃណី​ព្រះពុទ្ធសាសនា ក្រុមគ្រួសារ​នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ ដែលមាន កូនៗ កូនប្រសារ ព្រមទាំង​ចៅៗ បាន​សម្តែង​នូវ​ក្តី​គោរព ថ្លែងអំណរគុណ ចំពោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​ចូលរួម គោរព​វិញ្ញាណ​ក្ខ័​ន្ធ លោក ដុម ហាក់ ដែល​បាន​ចែក​ឋាន​ទៅ ។
 
«​តាំង​នាម ឲ្យ​ក្រុមគ្រួសារ​សព ដែលមាន លោក ដុម សុជាតា លោក ដុម រិទ្ធី លោក ដុម សុខា លោកស្រី ដុម ចាន់​មុនី និង​ក្នុងនាម​ជា​កូន កូនប្រសារ ព្រមទាំង​ចៅៗ សូម​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​បាន​ដឹកនាំ​យោធា​ជាន់ខ្ពស់​មួយចំនួន អញ្ជើញ​មក​ចូលរួម​ពិធី​បុណ្យសព នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែល​បានទទួល​មរណភាព ដោយ​រោគាពាធ កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ ៧៤​ឆ្នាំ​»​។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែងអំណរគុណ របស់​ក្រុមគ្រួសារ​សាច់ញាតិ នៃ​សព​នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់​។​


 
​ជាមួយគ្នានេះ ពួកគាត់​ក៏បាន​ថ្លែងអំណរគុណ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ចំពោះ​ការចាត់ចែង ឲ្យ​ក្រុមការងារ​ជួយ​រៀបចំ​ពិធី​បុណ្យសព​ដែល​បាន​ដំណើរការ​ទៅដោយ​រលូន និង​អធិកអធម លើសពី​ការ​ស្មាន​។ សម្រាប់​ក្រុមគ្រួសារ​នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ វត្តមាន​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​ក្រសួងការពារជាតិ​ទាំងអស់ ពិតជា​បានផ្តល់​កិត្តិយស និង​ក្តី​អាណិតអាសូរ និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នៃ​គ្រួសារ​សព​៕












 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម