ក្រុមហ៊ុន RMA Cambodia បាន​សម្ពោធ «​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស អ អិ​ម អេ​» នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន RMA Cambodia បាន​សម្ពោធ «​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស អ អិ​ម អេ​» នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​
13, Jun 2019 , 4:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group) បាន​ប្រារព្ធ​ពិធី​សម្ពោធ និង​ប្រគល់ «​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេក ទេស អ អិ​ម អេ​» ទៅដល់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម កាលពី​ថ្ងៃទី 0៦ ខែមិថុនា ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស អ អិ​ម អេ ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ជុស​ជុល និង​ថែទាំ​រថយន្ត Ford និង Jonh Deere ត្រាក់ទ័រ ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​ប្រើប្រាស់​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ដែលមាន​ទីតាំង​ស្ថិតនៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​ជិត​វត្ត​ទឹកថ្លា​)​។​
 
​ក្រុមហ៊ុន អ អិ​ម អេ បាន​ឧបត្ថម្ភ និង​គាំទ្រ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​នេះ​ឡើង ដោយ​ជួសជុល និង​កែលម្អ​រោង​ជាង​ទាំងមូល ព្រមទាំង​បំពាក់​នូវ​ម៉ាស៊ីនត្រជាក់ គ្រឿង​បរិក្ខា​សម្រាប់​សិក្សា និង​គ្រឿង​តុបតែង​លម្អ រថយន្ត Ford មួយគ្រឿង ត្រាក់ទ័រ John Deere ពីរ​គ្រឿង ។ ជាពិសេស​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​នានា សម្រាប់​ផ្ដល់ឱកាស​ដល់​សិស្ស និស្សិត​សិក្សា​រៀនសូត្រ ហ្វឹកហាត់​ការងារ​ដោយ​អនុវត្ដ​ផ្ទាល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស និង​គ្រូ​បង្គោល​របស់​ក្រុមហ៊ុន អ អិ​ម អេ តាមរយៈ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ក្រុមហ៊ុន អ អិ​ម អេ និង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​។​


 
​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia បាន​មានប្រសាសន៍ថា​៖ «​ថ្ងៃនេះ ខ្ញុំ​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ និង​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស អ អិ​ម អេ ជាមួយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ដាក់ជូន​ប្រើប្រាស់​បណ្តុះបណ្តាល​ក្នុង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ។ ជា​រៀងរាល់ឆ្នាំ​ក្រុមហ៊ុន អ អិ​ម អេ បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង​៥០​ម៉ឺន​ដុល្លារ សម្រាប់​ការវិនិយោគ​លើ​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​ជំនាញ​ផ្សេងៗ​ដល់​បុគ្គលិក និង​សិស្ស​និស្សិត​តាម​សាលា​បច្ចេកទេស​នានា​។ តាមរយៈ​ការវិនិយោគ​ទៅលើ​វិស័យ​ធនធានមនុស្ស​នេះហើយ ដែលជា​កត្តា​ជុំរុញ​ឲ្យ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស អ អិ​ម អេ លេចចេញ​ជា​រូបរាង​ឡើង​។ 


 
«​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស អ អិ​ម អេ នេះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ផ្នែក​បច្ចេកទេស​យានយន្ត និង​គ្រឿងចក្រ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia​។​
 
​លើសពីនេះទៅទៀត គម្រោង​សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស អ អិ​ម អេ នេះ ទទួល​បានការ​ជ្រោមជ្រែង​យ៉ាងខ្លាំង​ពី​សំណាក់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរយៈ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​។ 


 
​ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​បណ្តុះបណ្តាល បាន​មានប្រសាសន៍ថា​៖ «​តាមរយៈ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេស អ អិ​ម អេ ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ថ្ងៃនេះ ខ្ញុំ​ជឿជាក់ថា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ​ដែល​ចូលរួម​យ៉ាងសកម្ម ក្នុងការ​បណ្តុះបណ្តាល​ប​ច្ចេកទេស​នៅ​កម្ពុជា ដែល​ផ្តល់នូវ​សេវា​បណ្តុះបណ្តាល​តាមរយៈ​វិធាន​ឆ្លាស់​។ ក្នុងន័យនេះ​ការបណ្តុះបណ្តាល​ត្រូវបាន​រៀបចំឡើង​ដោយមាន​ការសហការ​ចូល​រូ​មរ​វាង​មជ្ឈមណ្ឌល និង​រោង​ជាង​ផ្ទាល់​របស់ ក្រុមហ៊ុន RMA Cambodia ដែល​កំពុងដំណើរការ​យ៉ាងសកម្ម​នៅ​កម្ពុជា​។ ជាងនេះទៀត មជ្ឈមណ្ឌល​នេះ​និង​អាច​ក្លាយទៅជា​មជ្ឈមណ្ឌល​ឧត្តមភាព ដែល​ចូលរួម​គ្រប់​សកម្មភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​»​។​


 
​ជាមួយគ្នានេះ​លោក ក៏បាន​កោតសរសើរ​ដ​ល់​ក្រុមហ៊ុន Ford និង ក្រុមហ៊ុន RMA Cambodia ដែល​បាន​ចំណាយធនធាន​យ៉ាងច្រើន ក្នុងការ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ចូលរួមចំណែក​ក្នុង​កសាង​ធនធានមនុស្ស​នៅ​កម្ពុជា​ផងដែរ​។​
 
​ក្រៅពី​ការវិនិយោគ​ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក្រុមហ៊ុន RMA Cambodia ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌ និង​កិច្ចការ​សង្គម​នានា​ដូចជា ការផ្តល់​មួកសុវត្ថិភាព ,​ការសម្អាត​ទីក្រុង ,​ការដាំ​កូនឈើ ,​ការសាងសង់​សាលារៀន ,​បណ្ណាល័យ ,​អណ្ដូង​ទឹកស្អាត ,​ការផ្ដល់​កន្លែង​អង្គុយ និង​ធុងសំរាម​នៅតាម​សួនច្បារ​សាធារណៈ ព្រមទាំង​ការបរិច្ចាគ​ឈាម និង​ការផ្ដល់​មូលនិធិ​គាំពារ​ដល់​កាកបាទក្រហមកម្ពុជា និង​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ជាដើម​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម