សោ​ណា​(Sauna), ស្ទី​ម​(Steam), ម៉ាស្សា​(Massage)៖ ពាក្យ​កម្ចី​ពី​អង់គ្លេស និង​បារាំង​!
ពីនេះ ពីនោះ / មិនយល់...!
សោ​ណា​(Sauna), ស្ទី​ម​(Steam), ម៉ាស្សា​(Massage)៖ ពាក្យ​កម្ចី​ពី​អង់គ្លេស និង​បារាំង​!
14, Jun 2019 , 7:39 am        
រូបភាព
រូបភាព ពាក្យ
រូបភាព ពាក្យ
ដោយ: ថ្មីៗ
​ពាក្យ «​សោ​ណា​» និង​«​ស្ទី​ម​» គឺជា​ពាក្យ​កម្ចី​មកពី​ភាសា​អង់គ្លេស​។ អាជីវកម្ម​បង្កើត​បន្ទប់​ស្ទី​ម និង​សោ​ណា នេះ គឺ​ទើបតែ​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​ទេ​។ បន្ទប់​ស្ទី​ម មានន័យថា គឺជា​បន្ទប់​ចំហុយ​ខ្លួន​ដែលមាន​ចំហាយ​ទឹក​។ រីឯ បន្ទប់​សោ​ណា គឺជា​បន្ទប់​ចំហុយ​ខ្លួន​ដូចគ្នា​ដែរ តែ​ចំហុយ​បែប​ស្ងួត​។ ទោះ​ចំហុយ​ខ្លួន​បែប​ស្ងួត ឬ​ចំហាយ​ទឹក​ក៏ដោយ តែ​លទ្ធផល​ចុងក្រោយ អតិថិជន ចេញ​ញើស ធូរ​អារម្មណ៍​ដូចគ្នា​។


 
​រីឯ ពាក្យ «​ម៉ាស្សា​» វិញ គឺជា​ពាក្យ​កម្ចី​មកពី​បារាំង Massage​។ ភាសា​អង់គ្លេស ក៏​សរសេរ​ដូចគ្នា​ដែរ គ្រាន់តែ​ការបញ្ចេញ​សំឡេង​ខុសគ្នា​បន្តិច​ប៉ុណ្ណោះ​។ ពាក្យ Massage ត្រូវបាន​គេ​ប្រែ​សម្រួល​មកជា​ខ្មែរ​ថា ការសម្រួល​សរសៃ​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com