ជាតិ
ឈ្មោះ​ប្រទេស​៖ Georgie ឬ Georgia ជា​ភាសា​ខ្មែរ គឺ «​ហ្ស​ក​ហ្ស៊ី​»
17, Jun 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
«​ហ្ស​ក​ហ្ស៊ី​» ជា​ប្រទេសមួយ​ដែល​ស្ថិតនៅ​តំបន់​អឺ​រ៉ាស៊ី (​ចន្លោះ​អឺរ៉ុប និង​អាស៊ី​)​។ អតីត​រដ្ឋ​នៃ​សាធារណរដ្ឋ​សូ​វៀត​មួយ​នេះ មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Georgia និង​បារាំង​ថា Géorgie​។ សទ្ទានុក្រម​ឈ្មោះ​ប្រទេស រដ្ឋធានី​/​រាជធានី​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ កំណត់​ឲ្យ​សរសេរថា «​ហ្ស​ក​ហ្ស៊ី​»​។​



​តាមពិតទៅ​ប្រទេសមួយ​នេះ មានឈ្មោះ​ដូច​រដ្ឋ​មួយ​នៅ​សហរដ្ឋអាមេរិក Georgia ក្នុង​ភាសា​អង់គ្លេស​) និង Géorgie ក្នុង​ភាសា​បារាំង​ដូចគ្នា​។ មិនមាន​ការកំណត់​ជា​ផ្លូវការ​ឡើយ ប៉ុន្តែ​ជាទូទៅ​យើង​សង្កេតឃើញថា ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នកសារព័ត៌មាន សរសេរ «​ច​ច​ជា​» សម្រាប់​សំដៅ​ឈ្មោះ​រដ្ឋ​របស់​អាមេរិក​។​

​ប្រទេស​ហ្ស​ក​ហ្ស៊ី មាន​រដ្ឋធានី​ឈ្មោះ «​ប៊ី​លី​ស៊ី​» ដោយ​ភាសា​អង់គ្លេស​សរសេរថា «Tbilisi» និង «Tbilissi» សម្រាប់​ភាសា​បារាំង​។

​ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុសឆ្គង​នោះដែរ​៕


Tag:
 ឈ្មោះប្រទេស
  ហ្សកហ្ស៊ី
  ប៊ីលីស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com