អត្ថបទពាណិជ្ជកម្ម
បុរស​ជា​អ្នកនេសាទ​ម្នាក់​នៅ​ស្រុក​ស្រី​សន្ធរ ឈ្នះ​រង្វាន់​១០០​លាន​រៀល ពី​តែ​បៃតង អុីឈី​តាន់​
14, Jun 2019 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
ទឹកប្រាក់​រង្វាន់ ១០០​លាន​រៀល ពី​តែ​បៃតង អុីឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់ដៃ​បុរស​ម្នាក់​ទៀតហើយ ដែលមាន​មុខរបរ​ជា​អ្នកនេសាទ​ត្រី មានឈ្មោះ តឹក គឹម​លី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។
 
​ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅដ្ឋាន​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើនេះ លោក តឹក គឹម​លី បាន​រៀបរាប់​ប្រាប់​ឱ្យដឹងថា ៖ «​ស្ទើរតែ​រាល់ថ្ងៃ ជា​ទម្លាប់​លោក​តែង​ទិញ​តែ​បៃតង អុីឈី​តាន់ ទទួលទាន​ជាប្រចាំ ជាពិសេស​ក្រោយពេល​សម្រាក​ពី​ការនេសាទ​ត្រី​»​។ 


 
​លោក​បាន​បន្ត​ឱ្យដឹងទៀតថា កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ មុនពេល​ចេញទៅ​នេសាទ លោក​បាន​ទៅ​ទិញ​តែ​បៃតង អុីឈី​តាន់ រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ​ចំនួន​មួយ​ដប ពី​អ្នកលក់​ដែល​ស្ថិតនៅ​ខាងមុខផ្ទះ ដើម្បី​ទុក​ទទួលទាន​នៅពេល​ចេញទៅ​នេសាទ​ដូច​សព្វដង​។ លុះ​ពេល​ស្រេកទឹក នឹង​អស់កម្លាំង លោក​ក៏​យកតែ​បៃតង​អុីឈី​តាន់​មក​ទទួលទាន ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល នៅក្នុង​គម្រប​ដប​តែម្ដង ។ 


 
​ភ្លាមនោះ​លោក​ពិត​ជាមាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏បាន​ស្រែកប្រាប់​អ្នក​ដែល​នៅក្បែរ​ឱ្យដឹង និង​មក​ចោមរោម​មើល​ទាំងអស់គ្នា ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។ លោក​បានបញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀតថា ក្រោយពី​ទទួលបាន​លុយ​រង្វាន់​ធំ ១០០ លាន​រៀល​នេះ លោក​នឹង​យក​មួយចំនួន​ទៅ​សង់ផ្ទះ ហើយ​ទុក​មួយចំណែក​ទៀត​សម្រាប់​បង្កើត​មុខរបរ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។​
 
​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​រដូវ​កាល​ទី​3 ឆ្នាំ​2019 នេះ ក្រុមហ៊ុន តែ​បៃតង អុីឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ 100​លាន​រៀល រហូតដល់ 70​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​70​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន​70​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អុីឈី​តាន់ រាប់លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែលមាន​សំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាចជា​រូបអ្នក ៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com