ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឡុង សុវណ្ណ និង​សមាជិក​១៨​នាក់​ឡើងកាន់តំណែង​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​
15, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ឡុង សុវណ្ណ បន្ត​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ អាណត្តិ​ទី​៣ ដោយ​លោក និង​សមាជិក​ជាប់ឆ្នោត​១៨​នាក់​ទៀត (​ស្រី​២​នាក់​) ចូលកាន់​មុខតំណែង​ផ្លូវការ ក្នុង​ពិធី​ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស កាលពី​ថ្ងៃទី​១៤ ខែមិថុនា​។​
 
​ខេត្តព្រះវិហារ មាន​ក្រុង​-​ស្រុក​ចំនួន​៨ និង​មាន​អាសនៈ​សរុប​១១២ (​ស្រី​១៩​នាក់​)​។ ដូចជា​នៅ​ថ្នាក់​ខេត្ត​ផងដែរ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ទាំង​នៅ​ថ្នាក់មូលដ្ឋាន ក្រុង និង​ស្រុក ទូទាំង​ខេត្តព្រះវិហារ​។​
 
​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​ព្រះវិហារ​៖
 
 

Tag:
 ក្រុមប្រឹក្សា​អាណត្តិ​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com