ព័ត៍មានសុខភាព
អន្តរជាតិ
តើ​វីតាមីន​ដែលមាន​នាទី​ជួយ​សុខ​ភាពជា​អ្វី​ឲ្យ​ពិតប្រាកដ​?
17, Jun 2019 , 8:29 am        
រូបភាព
​មាន​ម្ហូបអាហារ និង​ផលិតផល​ជាច្រើន​ដែល​ត្រូវបាន​គេ​ចាត់ទុកថា មាន​នាទី​ក្នុងការ​ផ្តល់​វិ​តា​មីន​ទៅកាន់​សារពាង្គកាយ និង​សារី​រា​ង្គ​របស់​មនុស្ស​។ គ្រូពេទ្យ​មួយចំនួន​បាន​ប្រាប់ថា ពួកវា​មាន​វត្តមាន​នៅក្នុង​អាហារ​ដែល​យើង​ហូបចុក និង​ពេលខ្លះទៀត​មាននៅ​ក្នុង​ថ្នាំពេទ្យ​ជំនួយ ឬ​ថ្នាំ​ប៉ូវ​ជាដើម​។ តើ​វីតាមីន​ជា​អ្វី​? ហេតុអ្វី​បានជា​មនុស្ស​ត្រូវការ​វា​?

 
Medicalnewstoday.com បាន​ពន្យល់ និង​ឲ្យ​និយមន័យ​ថា វីតាមីន​ជា​ក្រុម​សារធាតុ​គីមី​សារី​រា​ង្គ ដែល​ខ្លួនប្រាណ​ត្រូវការ​ក្នុង​បរិមាណ​តូចៗ ដើម្បី​ស្តារ​រា​ង្គ​កាយ​។ ពេលខ្លះ​មនុស្ស​ត្រូវការ​វា ដោយសារ​ខ្លួនប្រាណ​ផលិត​មិនបាន​គ្រប់គ្រាន់ ឬ​ខ្លួនប្រាណ​មិន​ផលិត​វា​តែម្តង​។ 
 
​សា​ពា​ង្គ​កាយ​ខុសគ្នា​ផលិត និង​ត្រូវការ​វីតាមីន​ខុសៗ​គ្នា​ដែរ​។ មនុស្ស​មិនអាច​ផលិត វីតាមីន C ឲ្យ​បាន​គ្រប់គ្រាន់​នោះទេ​។ ប៉ុន្តែ​ចំពោះ​សត្វ​ឆ្កែ វា​អាច​ផលិត​សារធាតុ​មួយ​នេះ​សម្រាប់​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​បាន​។ ពេលខ្លះទៀត ដូចជា​វីតាមីន D មនុស្ស​អាច​ផលិត​វា​បាន​នៅពេល​ដែលមាន​ពន្លឺ​កាំរស្មីព្រះអាទិត្យ​ចំ​ពីលើ​ស្បែក​។ 
 
​វីតាមីន​មាន​នាទី​ក្នុង​ការជួយ​ព​ន្លឿ​ន និង​ជួយ​សម្របសម្រួល​ការលូតលាស់​នៃ​សារី​រា​ង្គ​នានា​របស់​មនុស្ស​។ អ្នកវិទ្យាសាស្ត្រ​បានកំណត់​ថា វីតាមីន​បាន​ចំនួន​១៣​ប្រភេទ​។ ប្រភេទ​នីមួយៗ​មានមុខ​ងា​រៀងៗ​ខ្លួន ក្នុងការ​បង្ការ​ជំងឺ ឬ​ជួយ​ព​ន្លឿ​ន​ល្បឿន​លូតលាស់​នៅក្នុង​ខ្លួន​មនុស្ស​។ 
 
​វីតាមីន​មាន​ពីរ​ក្រុម​ធំៗ​គឺ វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់ និង​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក​។ វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ខ្លួនប្រាណ​ក្នុងការ​ស្តុក​ទុក​។ ចំណែកឯ​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក ងាយ​នឹង​ច្រោះ​ចេញទៅ​វិញ​ដោយ​ទឹកនោម​។ វីតាមីន​ទាំង​១៣​ប្រភេទ​នោះ​មាន វីតាមីន A, B, B2, B3, B5, B6, B7, B9, B12, C, D, E និង វីតាមីន K ៕

Tag:
 វីតាមីន​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com