ជាតិ
សង្គមជាតិ
មន្រ្តីខេត្តព្រះសីហនុ៖ ទូកទេសចរណ៍ ដែលលិច មិនមានមនុស្សទេ
17, Jun 2019 , 2:58 pm        
រូបភាព
រូបពីស្នងការខេត្តព្រះសីហនុ
រូបពីស្នងការខេត្តព្រះសីហនុ
លោក ឱ សារឿន អ្នកនាំពាក្យខេត្តព្រះសីហនុ អះអាងថា ពិតជាមានទូកទេចរណ៍មួយគ្រឿង លិចមែន នៅថ្ងៃទី១៧មិថុនានេះ នៅកំពង់ផែជិតម្លប់ជ្រៃប៉ោកី (មុខសណ្ឋាគា ឃ្វីន កូ) ខេត្តព្រះសីហនុ។ ប៉ុន្តែ លោក បញ្ជាក់ថា ទូកទេសចរណ៍នោះ ទុកចោល ដោយមិនមានមនុស្សឡើយ។

 

អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗថា ខណៈពេលនេះ អាជ្ញាធរ កំពុងស្រង់ទូកទេសចរណ៍នោះ។ លោក មានប្រសាសន៍ដូច្នេះថា «ទូកហ្នឹងទុកចោលជិតច្រាំង ហើយក៏លិច អត់មានខូចខាតអីទេ»។

បើតាមមន្ត្រីខាងលើដដែល ទូកទេសចរណ៍នោះ អាចដាក់ភ្ញៀវទេចណរណ៍ បានប្រមាណ១០០។ 

ទំព័រហ្វេសប៊ុកឈ្មោះ «ផ្សព្វផ្សាយ អប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ» បានសរសេរថា ទូកដែលលិចនោះ ស្ថិតនៅចម្ងាយប្រមាណ៥០ម៉ែត្រពីច្រាំង ហើយមូលហេតុ គឺបណ្តាលមកពីរលកបោកខ្លាំង ធ្វើឲ្យរបូតឆ្នុកផ្នែកខាងក្រោយ ហើយទឹកក៏ហូរចូលក្នុងទូក រហូតលិចតែម្តង។

ប្រភពដដែល បញ្ជាក់ថា ពេលនោះ អ្នកបើកបរ និងបុគ្គលិក៤នាក់ បាននាំគ្នាទៅទប់ឆ្នុកនោះ តែទប់មិនឈ្នះ៕


© រក្សាសិទ្ធិដោយ thmeythmey.com