នៅ​ឆ្នាំ​១៨៩៤ អ្នកកាសែត​បារាំង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​លើកដំបូង Paris-Rouen
រថយន្ត
អន្តរជាតិ
នៅ​ឆ្នាំ​១៨៩៤ អ្នកកាសែត​បារាំង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​លើកដំបូង Paris-Rouen
17, Jun 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​អ្នកកាសែត​បារាំង​ឈ្មោះ Pierre Giffard បានរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ពិភពលោក​ជា​លើកដំបូង​បំផុត​រវាង​ក្រុងប៉ារីស និង Rouen នៅ​ឆ្នាំ​១៨៩៤​។ រថយន្ត​២១​គ្រឿង បាន​ចូលរួម​ប្រកួតប្រជែង​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Le Parisien​។​

 
១២៥​ឆ្នាំ​ក្រោយមក  Teuf-Teuf ដែលជា​ក្លិប​យានយន្ត​ដ៏​ចំណាស់​ជាងគេ​នៅ​បារាំង រៀបចំ​កម្មវិធី​ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ កាលពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​តំបន់ Evreux, Ivry-la-Bataille និង Saint-Andre-de-l’Eure ដែលជា​ទីតាំង​អនុស្សាវរីយ៍​នានា​។​
 
Le Parisien បាន​បញ្ជាក់ថា ព្រឹត្តិការណ៍ Paris-Rouen ជា​លើកដំបូង​នោះ មិនមែនជា​ការប្រណាំង​ផ្នែក​ល្បឿន​នោះឡើយ ប៉ុន្តែ​បង្ហាញ​ពី​ភាព​រឹង​ម៉ាំ និង​ការវិវត្តន៍​នៃ​ម៉ាស៊ីនរថយន្ត​នាពេលនោះ ប៉ុន្តែ​ពួកគេ​មិន​បើកបរ​ក្នុង​ល្បឿន​លើសពី​១២.៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​បានឡើយ​៕
 








© រក្សាសិទ្ធិដោយ thmeythmey.com