ជាតិ
កំពង់ចាម​៖ លោក ខ្លូត ផន បន្តធ្វើ​ប្រធាន​ក្រុមប្រឹក្សា ​ឯបក្ស​ពីរ​ទៀត​មាន​សមាជិក​នៅ​ថ្នាក់ស្រុក​
18, Jun 2019 , 10:56 am        
រូបភាព
ដោយ: ថ្មីៗ
លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ កាលពី​ថ្ងៃទី​១៧ ខែមិថុនា បាន​ធ្វើជា​អធិបតីភាព​នា​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិ​ទី​៣ ។ លោក ខ្លូត ផន បន្ត​តំណែង​ជា​ប្រធាន ដោយមាន​សមាជិក​២៦​នាក់ (​ស្រី​៤​នាក់​) ដែល​សុទ្ធតែជា​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​។​



​ខេត្តកំពង់ចាម ដែលមាន​១០​ស្រុក​-​ក្រុង​នោះ មាន​អាសនៈ​សរុប​២០៤ (​ស្រី​៣៩​នាក់​)​។ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​រហូតដល់​ទៅ​២០១ ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​១​អាសនៈ​រៀងៗ​ខ្លួន​នៅ​ស្រុក​បាធាយ ហើយ​ហ្វ៊ុនស៊ិនប៉ិច បាន​១​បន្ថែមទៀត​នៅ​ស្រុក​ជើងព្រៃ​។​

​បញ្ជីរាយនាម​បេក្ខជន​ដែល​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ប្រចាំខេត្ត​កំពង់ចាម​៖
https://www.necelect.org.kh



Tag:
 ក្រុមប្រឹក្សាអាណត្តិទី៣
© រក្សាសិទ្ធិដោយ thmeythmey.com