ជាតិ
សង្គមជាតិ
លោក ផែង វណ្ណៈ ចេញពីពន្ធនាគារហើយ
18, Jun 2019 , 4:57 pm        
រូបភាព
លោក ផែង វណ្ណៈ ដែលរងបណ្តឹងពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានដោះលែងហើយ។ ប្រធានមណ្ឌលកែប្រែទី១ បានចេញលិខិតបង្គាប់ឲ្យដោះលែងលោក តាំងពីថ្ងៃទី១៧ ខែមិថុនា (មិនមែនថ្ងៃទី១៨នេះទេ)។



ការចេញលិខិតដោះលែងរបស់ពន្ធនាគារ គឺធ្វើទៅតាមអំណាចសាលក្រមរបស់តុលាការភ្នំពេញ ដែលបានប្រកាសនៅថ្ងៃទី១៧មិថុនា។

រាប់ពីពេលដែលលោក ផែង វណ្ណៈ ជាប់ពន្ធនាគារ នៅថ្ងៃទី៣មេសា មកដល់ថ្ងៃទី១៧មិថុនា គឺមានរយៈពេល២ខែ១៥ថ្ងៃ។ តុលាការភ្នំពេញ បានកាត់ទោសលោករយៈពេល១ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារតែ២ខែ១៥ថ្ងៃប៉ុណ្ណោះ ឯទោសនៅសល់ គឺព្យួរ៕

Tag:
 ផែង វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com