អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី Merkel ឈរ​ញ័រ​ពេល​ស្វាគមន៍​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​នៅ​ប៊ែ​រ​ឡាំង​
19, Jun 2019 , 9:21 am        
រូបភាព
លោកស្រី Merkel ឈរគោរពភ្លេងជាតិជាមួយប្រធានាធិបតីអ៊ុយក្រែន ក្រោមកំដៅ៣០អង្សារ។ រូបថត AFP
លោកស្រី Merkel ឈរគោរពភ្លេងជាតិជាមួយប្រធានាធិបតីអ៊ុយក្រែន ក្រោមកំដៅ៣០អង្សារ។ រូបថត AFP
ដោយ: ថ្មីៗ
​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel បាន​ឈរ​ទាំង​ញ័រ​ខ្លួន នៅពេល​ឈរ​គោរព​ភ្លេងជាតិ​ជាមួយ​លោក​ប្រធានាធិបតី​ថ្មី​អ៊ុយ​ក្រែ​ន Volodymyr Zelnsky ក្រោម​កំដៅថ្ងៃ​៣០​អង្សារ​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​។​

 
​លោក Merkel អាយុ​៦៤​ឆ្នាំ បាន​អះអាងថា នៅពេលនោះ លោកស្រី​ក្តៅ​ខ្លាំង និង​ខ្វះ​ជាតិ​ទឹក​។ «​ខ្ញុំ​បាន​ផឹកទឹក​យ៉ាងហោចណាស់​បី​កែវ​។ នៅពេលនេះ ខ្ញុំ​គ្មាន​បញ្ហា​អ្វី​នោះឡើយ​»​។ នេះ​ជា​សំដី​របស់​លោកស្រី​អធិការបតី​អាល្លឺម៉ង់ ដែល​ត្រូវបាន​ដកស្រង់​ដោយ​ទូរទស្សន៍ DW​។​

 
 
​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelensky ដែលជា​អតីត​តារា​កំប្លែង​ម្នាក់​នោះ បាន​បញ្ជាក់ថា លោក​ពិតជា​ចង់​ជួយ​លោកស្រី Merkel ខ្លាំង​នៅពេលនោះ​។ លោក​បាន​លើកឡើងថា​៖«​គាត់​បាន​ឈរ​ក្បែរ​ខ្ញុំ ហើយ​មាន​សុវត្ថិភាព​ពេញលេញ​»​។​
 
​លោកស្រី Merkel ជា​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​ម្នា​ក់នៅ​អឺរ៉ុប ដែល​ត្រូវបាន​ចាត់ទុក​ដូច​ជាម​ហា​ក្ស​ត្រី​អាល្លឺម៉ង់ ឬ​រាជិនី​អឺរ៉ុប​។ លោកស្រី​កំពុងកាន់​អំណាច​នៅ​អឺរ៉ុប​សម្រាប់​អាណត្តិ​ទី​៤ ដែល​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២១៕
 

Tag:
 Angela Merkel
  Volodymyr Zelnsky
© រក្សាសិទ្ធិដោយ thmeythmey.com