ជាតិ
ប៉ូលិស ចាប់​ជនសង្ស័យ​ម្នាក់ ជាមួយ​ថ្នាំញៀន​ជាង​១​ម៉ឺន​គ្រាប់ នៅ​ស្ទឹងត្រែង​
19, Jun 2019 , 3:14 pm        
រូបភាព
រូបភាពក្រសួងព័ត៌មាន
រូបភាពក្រសួងព័ត៌មាន
​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ឃាត់ខ្លួន​ជន​ស្ស័​យ​ម្នាក់​ដែល​បាន​ជួញដូរ​គ្រឿងញៀន​ជាង​១​ម៉ឺន​គ្រាប់ ស្មើនឹង​៦០​កញ្ចប់​តូច នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្ពាន​ទី​២ ភូមិ​ខាំ​ផាន់ សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។

 
​បើតាម​ការចេញផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា ថ្នាំញៀន​ទាំងនោះ ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​។ ជនសង្ស័យ ឈ្មោះ ភូម្មា ដាំ អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ ហើយ​រស់ក្នុង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។ 
 
​បច្ចុប្បន្ន ជនសង្ស័យ​នោះ កំពុង​ស្ថិតក្រោម​ការសាកសួ​រ​នៅ​ស្នងការដ្ឋាន​គរ​បាល​ខេត្តស្ទឹងត្រែង ដើម្បី​បញ្ចូនទៅ​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ 

Tag:
 ថ្នាំញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com