អត្ថបទពាណិជ្ជកម្ម
​ការសិក្សា​តាមបែប​ហ៊ែ​រ៉ុ​ដស៍ អាចជួយ​ដោះស្រាយ​បញ្ហា​ដែល​មាតាបិតា​សិស្ស​ជួបប្រទះ​
19, Jun 2019 , 4:23 pm        
រូបភាព
ដោយ: ថ្មីៗ
​គោលបំណង​សំខាន់​នៃ​ការអប់រំ​ប្រកបដោយ​គុណភាព គឺ​ការផ្ដល់ជូន​ជម្រើស និង​ឱកាស ប៉ុន្ដែ​មាតាបិតា​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ត្រូវបាន​បង្ខំ​ឲ្យ​ជ្រើសរើស​ជម្រើស​ដ៏​ពិបាក ថា​តើ​គួរ​កំណត់​ឲ្យ​បុត្រ​ធីតា​របស់​ពួកគាត់ បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុងស្រុក និង​ចាប់​អាជីព​ការងារ​ក្នុងស្រុក ឬ​គួរ​ឲ្យ​បុត្រ​ធីតា​របស់​ពួកគាត់ បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​នៅ​បរទេស និង​ទទួលបាន​អាជីព​ការងារ​ពី​បរទេស​។​
 
​សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ ដែលជា​សមាជិក​មួយ របស់​សាលា​ដែល​ប្រើប្រាស់​កម្មវិធីសិក្សា​រប​ស់ ខែម​ប្រ៊ី​ដ (Cambridge International School) អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ជាមួយនឹង​កម្មវិធីសិក្សា​ល្អ​អស្ចារ្យ​តែមួយគត់​របស់​សាលា​។ ការសិក្សា​តាមបែប ហ៊ែ​រ៉ុ​ដស៍ (The Harrods Way) គឺជា​មធ្យោបាយ​តែមួយគត់ បើសិនជា​អស់លោកអ្នក ចង់​មាន​ជម្រើស​ដ៏​ល្អប្រសើរ​សម្រាប់​បុត្រ​ធីតា ឲ្យ​មាន​ជំនាញ និង​សមត្ថភាព​ខ្ពស់ ដែល​កំណត់​ភាពជោគជ័យ​របស់​ពួកគេ ស្របទៅតាម​ដំណើរ​ជីវិត​ដែល​ពួកគេ​ជ្រើសរើស ថា​តើ​គួរ​នៅក្នុង​កម្រិត​ក្នុងស្រុក ឬ​ក្នុង​កម្រិត​សកលលោក ហើយ​សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ មាន​ផ្តល់ជូន​នូវ​ជម្រើស​ទាំងពីរ​។​


 
​តាមរយៈ​បទពិសោធន៍​នៃ​ការសិក្សា​ដ៏​ស៊ីជម្រៅ​របស់​កម្មវិធី​ម​ត្តេ​យ្យ​សិក្សា​អន្តរជាតិ IEYC កុមារ​ទាំងអស់ បាន​សាង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ ដើម្បី​ក្លាយខ្លួន​ទៅជា​អ្នកសិក្សា​ដ៏​សកម្ម និង​ជោគជ័យ​។ សិស្សានុសិស្ស កម្រិត​បឋមសិក្សា នឹង​ទទួលបាន​ការគាំទ្រ​ការសិក្សា​យ៉ាង​ពេញទំហឹង និង​ពេញលេញ ដោយ​កម្មវិធីសិក្សា​អន្តរជាតិ IPC ដែល​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​ពួកគេ នៅពេល​ពួកគេ​បន្ត​កម្មវិធីសិក្សា​កម្រិត​មធ្យមសិក្សា ខេ​ម​ប្រ៊ី​ដ (Cambridge) ដែលមាន​ការទទួលស្គាល់​ទូទាំង​ពិភពលោក ។​
 
​ផ្តល់ជូន​នូវ​ចំណេះដឹង និង​ជំនាញ​សំខាន់ៗ ដើម្បី​ប្រកួតប្រជែង​នៅក្នុង​កម្មវិធីសិក្សា​មួយ​ដែល​ទទួលស្គាល់​ទូទាំង​ពិភពលោក​។ មធ្យមសិក្សា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ ផ្ដល់ជូន​នូវ​ច្រកចេញ​ដែល​គ្មាន​ដែន​កំណត់ ដល់​សិស្សានុសិស្ស ដើម្បី​បំពេញបាន​វិញ្ញាបនបត្រ​ទូទៅ​អន្តរជាតិ នៃ​ការអប់រំ​កម្រិត​មធ្យមសិក្សា (International General Certificate of Secondary Education - IGCSE) និង​ទទួលបាន​វិញ្ញាបនបត្រ​ប្រលង​ថ្នាក់ជាតិ​របស់​ប្រទេស​កម្ពុជា ដែល​អាច​ឲ្យ​ពួកគេ​ជ្រើសរើស​បន្ត​ការសិក្សា​ដែលមាន​គុណភាព​ខ្ពស់ នៅ​សាកលវិទ្យាល័យ​ក្នុងស្រុក ឬ​នៅ​បរទេស - ដោយ​គ្មាន​ដែន​កំណត់ នេះហើយ​គឺជា​ការសិក្សា​តាមបែប ហ៊ែ​រ៉ុ​ដស៍ (Harrods Way)​។​


 
​មាតាបិតា​សិស្ស​ទាំងអស់ អាច​ទំនាក់ទំនង​ទៅកាន់​សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ បាន​តាម រយៈ​លេខ​ទូរស័ព្ទ ០២៣ ៩៣៦ ៩៩៩ / ០១០ ២៩៦ ៦៨៨ សម្រាប់​សាខា​អូឡាំពិក​, ០២៣ ៩៧៤ ៩៩៩ / ០៦១ ២៩៦ ៦៨៨ សម្រាប់​សាខា​បឹង​កេងកង​១- កម្រិត​ម​តេ្ត​យ្យ​, ០២៣ ៩៧៣ ៩៩៩ / ០៧៧ ២៩៦ ៦៨៨ សម្រាប់​សាខា​បឹង​កេងកង​១- កម្រិត​បឋមសិក្សា និង សាខា​បឹង​កេងកង​១- កម្រិត​មធ្យមសិក្សា ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​សាលា Harrods International Academy ៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Blew Media
© រក្សាសិទ្ធិដោយ thmeythmey.com