អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់​ផ្ដល់ឱកាស​ការងារ​នៅ​ជិត​ផ្ទះ​ទូទាំង 25 ខេត្ត​-​រាជធានី​
19, Jun 2019 , 4:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា ដែល​កំពុង​ជ្រើសរើស​បុគ្គលិក សម្រាប់​តួនាទី​ជា​«​មន្ត្រី​ឥណទាន​»​ជាច្រើន​នាក់ សម្រាប់​បម្រើការ​នៅតាម​សាខា​ជិត 200 របស់​ប្រា​សាក់​នៅ​ទូទាំងប្រទេស​កម្ពុជា​។
 
​លោក ហឿន ហុ​ន្នី នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់​បាន​លើកឡើងថា​ប្រា​សាក់ មាន​បទដ្ឋាន​ការងារ​ច្បាស់លាស់ បរិយាកាស​ការងារ​ល្អ ទទួលបាន​ផលប្រយោជន៍​ច្រើន អាចធ្វើ​ការ​នៅ​ជិត​ផ្ទះ មានឱកាស​អភិវឌ្ឍ​និង​បង្កើន​សមត្ថភាព​ខ្លួន ព្រមទាំង​មាន​លក្ខខណ្ឌ​ការងារ​គោរព​តាមច្បាប់​ការងារ កម្ពុជា​។ លោក ហឿន ហុ​ន្នី បន្ថែមថា​៖«​ប្រសិនបើ​អ្នក​ចង់​បម្រើ​ការងារ​នៅ​គ្រឹះស្ថាន​ដែល​ធំជាងគេ​ក្នុង វិស័យ​ហិរញ្ញវត្ថុ  ហើយ​ធ្វើការ​នៅ​ជិត​ផ្ទះ​ទៀត​នោះ គួរ​រើស​ការបម្រើ​ការងារ​នៅ ប្រា​សាក់​។ ចូលរួម​ជាមួយ​មហា​គ្រួសារ​ប្រា​សាក់ នៅថ្ងៃនេះ​ដើម្បី​អនាគត​ដ៏​ប្រសើរ​និង​រីកចម្រើន​»​។​
 
​បើតាម​នាយក​នាយកដ្ឋាន​បុគ្គលិក​ដដែល ប្រា​សាក់ មាន​បុគ្គលិក​សរុប​ជាង 8,000 នាក់ កំពុង​បម្រើសេវា​ហិរញ្ញវត្ថុ ជូន​អតិថិជន​នៅ​ទូទាំង 25 រាជធានី​-​ខេត្ត​។ 
 
​ក្នុងការ​បម្រើ​ការងារ​តួនាទី​ជា មន្ត្រី​ឥណទាន នៅ​ប្រា​សាក់ លោក ហឿន ហុ​ន្នី បញ្ជាក់ថា បុគ្គលិក នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ​ដ៏​គួរឱ្យ​ទាក់ទាញ រួមមាន​៖
 
•​ ​ប្រាក់បៀវត្ស​ប្រចាំខែ​សរុប​ច្រើនជាង 800 ដុល្លារ​អាមេរិក​
•​ ​ប្រាក់ឧបត្ថម្ភ​តួនាទី​រហូតដល់ 30 ដុល្លារ​អាមេរិក​
•​ ​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ​រហូតដល់ 4 ខែ​
•​ ​ប្រាក់ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន 1 ខែ បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន 1 ខែ​
•​ ​ថ្លៃ​ប្រេងឥន្ធនៈ​និង​ថ្លៃឈ្នួល​ម៉ូតូ 60 ដុល្លារ​អាមេរិក ក្នុង 1 ខែ​
•​ ​ទទួលបាន​កម្ចី​ទិញ​ម៉ូតូ និង​កម្ចី​បុគ្គលិក​ក្នុង​អត្រា​ការប្រាក់​ទាប​
•​ ​ទទួលបាន​ប្រាក់​បំណាច់​អតីតភាព​ការងារ​ស្មើនឹង​ប្រាក់​ឈ្នួល​និង​ប្រាក់​បន្ទាប់បន្សំ​ជា​មធ្យម​ចំនួន 15 ថ្ងៃ​ក្នុង 1 ឆ្នាំ​
•​ ​ទទួលបាន​ឯកសណ្ឋាន ទូរស័ព្ទ និង​កាត​ទូរស័ព្ទ​
•​ ​ធានារ៉ាប់រង​សុខភាព​
•​ ​ធានារ៉ាប់រង​លើ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​
•​ ​ធានា​រ៉ាប់​គ្រោះថ្នាក់​ផ្ទាល់ខ្លួន​
•​ ​កន្លែង​ស្នាក់នៅ​
•​ ​ឈប់សម្រាក​ប្រចាំឆ្នាំ​រហូតដល់ 21 ថ្ងៃ​
•​ ​ឈប់សម្រាក​រៀប​អាពាហ៍ពិពាហ៍​ចំនួន 5 ថ្ងៃ​
•​ ​ឈប់សម្រាក​ពេល​ភរិយា​សម្រាលកូន​ចំនួន 3 ថ្ងៃ​
•​ ​ឈប់សម្រាក​ពេល​មានធុរៈ​ក្នុង​គ្រួសារ​
•​ ​ឈប់សម្រាក​ព្យាបាល​ជំងឺ​
•​ ​មិន​ធ្វើការ​នៅ​ថ្ងៃ​ឈប់សម្រាក និង​ថ្ងៃ​សៅរ៍​-​អាទិត្យ​
 
​លោក ហុ​ន្នី បាន​បន្ថែមថា​ក្រៅពី​អត្ថប្រយោជន៍​ជាច្រើន​ខាងលើ ប្រា​សាក់​ជា​ស្ថាប័ន នៃ​ជម្រើស ។ អាស្រ័យហេតុនេះ សូម​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​ផ្ញើ​ប្រវត្តិរូប​សង្ខេប (CV) តាមរយៈ​អ៊ី​ម៉ែ​ល .kh ឬ​ដាក់ពាក្យ​នៅ​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​ទទួលបាន​ឱកាស​ការងារ​ដ៏​ល្អ​នេះ​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម ចូលទៅ​កាន់​៖ https://www.prasac.com.kh/career/credit-officer ឬ​ទាក់ទង​មក​ទូរស័ព្ទ​លេខ 086 363 889 ឬ 086 487 597៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com