ជាតិ
ចាប់ពី​ថ្ងៃទី​២០​ដល់​២៦ ភ្លៀង​បន្ត​ធ្លាក់​នៅ​តំបន់​មាត់សមុទ្រ​និង​ភូមិភាគ​ឦសាន​
20, Jun 2019 , 7:59 am        
រូបភាព
រូបភាពពីក្រសួងធនធានទឹក
រូបភាពពីក្រសួងធនធានទឹក
​បណ្ដាល​ខេត្ត​ក្រុង​នៅ​តំបន់​វាលទំនាប​កណ្ដាល តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង​ភូមិភាគ​ឦសាន​នៅតែ​បន្ត​មាន​ភ្លៀង​ធ្លាក់ រួមជាមួយ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១៩​មិថុនា ឆ្នាំ​២០១៩​។

 
​ការបន្ត​ធ្លាក់ភ្លៀង​នេះ ដោយសារ​ទទួលរង​នូវ​ឥទ្ធិពល​សម្ពាធ និង​របប​ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិត​មធ្យម ពី​ប្រទេស​ឡាវ​និង​វៀតណាម​។ តំបន់​ទំនាប​កណ្ដាល​និង​តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​កម្រិត​តិច​ទៅ​បង្គួរ ហើយ​ផ្នែក​ខ្លះ​អាច​ខ្លាំង​។ រីឯ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​និង​តំបន់​ភុ​មិ​ភាគ​ឦ​សាន្ត​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​៕ 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com