ទូតបារាំងនៅកម្ពុជា មានដើមឈើជិត២០០ដើម និង១០០ប្រភេទ មកពីទ្វីបនានាលើពិភពលោក
ជាតិ
វីដេអូ
ទូតបារាំងនៅកម្ពុជា មានដើមឈើជិត២០០ដើម និង១០០ប្រភេទ មកពីទ្វីបនានាលើពិភពលោក
20, Jun 2019 , 11:19 am        
រូបភាព
ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា ដែលមានទីតាំងនៅម្ដុំរង្វង់មូលជ្រោយចង្វារ ជាស្ថានទូតមួយមានដើមឈើជិត ២០០ដើម ក្នុងនោះមានដើមឈើប្រមាណ ១០០ប្រភេទ។ ស្ថានទូតដែលពោរពេញទៅដោយភាពបៃតងមួយនេះ បានបន្តដាំប្រភេទដើមឈើកម្រនិងជិតផុតពូជបន្ថែមទៀត ក្នុងគោលបំណងចូលរួមអភិរក្សជីវៈចម្រុះ។



អ្នកជំនាញព្រៃឈើជនបារាំង លោក Philippe Monnin បានស្រាវជ្រាវដើមឈើទាំងអស់នៅក្នុងស្ថានទូត ដើម្បីចុះក្នុងបញ្ជីកំណត់សម្គាល់ប្រភេទដើមឈើក្នុងស្ថានទូត។ បើតាមលោក Philippe Monnin ដើមឈើនៅទីនេះមួយចំនួន បានចាប់ផ្ដើមដាំឡើងវិញនៅឆ្នាំ១៩៩៣។

សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 

ស្ថានទូតបារាំងមានផ្ទៃដីប្រមាណ ៤.៨ហិកតា ក្នុងនោះមាន ៤.៥ហិកតា ជាផ្ទៃដីឧទ្យានដែលហ៊ុមព័ទ្ធទៅដោយដើមឈើធំៗ ហើយដើមឈើមួយចំនួនជាឱសថ និងដើមឈើខ្លះមានអាយុជាង ៦០ឆ្នាំ។ លោក Philippe Monnin បញ្ជាក់ថា ដើមឈើជិត ២០០ដើមនេះ មានប្រភពពីទ្វីបនានាក្នុងពិភពលោក និងតាមតំបន់មួយចំនួននៅកម្ពុជា។

អត្ថបទទាក់ទង
ដើមឈើជិត ២០០ដើមនេះ ត្រូវបានអ្នកថែសួនប្រចាំស្ថានទូតថែទាំយ៉ាងយកចិត្តទុកដាក់។ តាមរយៈដើមឈើទាំងនេះ ស្ថានទូតបារាំង នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាស្វែងយល់នៅថ្ងៃទី ២១ កញ្ញា ឆ្នាំ២០១៩ខាងមុខនេះ៕
 










Tag:
 ដើមឈើ
  ស្ថានទូតបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com