អត្ថបទពាណិជ្ជកម្ម
តារា​ផេ ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប ដើម្បី​ផ្ដល់​ការទូទាត់​វិក្កយបត្រ​ទឹក​បែប​ទំ នើ​ប​ជូន​អតិថិជន​
20, Jun 2019 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ ៖​ស្របតាម​បេសកកម្ម​ក្នុងការ​បង្កើត​គុណ​តម្លៃ និង​ផ្ដល់ជូន​អតិថិជន នូវ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ នៅថ្ងៃនេះ ក្រុមហ៊ុន​តារា​ផេ ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កាបូប​លុយ​អេឡិចត្រូនិក​ចល័ត និង​ដំណោះស្រាយ ក្នុងការ​ទូទាត់​សាច់ប្រាក់​ដ៏​ទំនើប​បំផុត​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​«​កិច្ចព្រមព្រៀង ភាព​ស្តីពី​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​» ដើម្បី​ផ្ដល់​មធ្យោបាយ​ទូទាត់​វិក្កយបត្រ​ទឹក​សម័យ​ទំនើប ជូន​ដល់​ប្រជាជន​ដែល​រស់នៅក្នុង​ខេត្តសៀមរាប​។
 
​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ បានធ្វើ​ឡើង​នៅ​សណ្ឋាគារ​តារា​អង្គរ អូ​តែ​ល ខេត្តសៀមរាប ក្រោម​វត្តមាន​លោក ឃុ​ត វុ​ត្យា​រិ​ទ្ធ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប និង​មានការ​ចូលរួម​ពី​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ធនាគារ កាណាឌីយ៉ា ក​.​អ​, ធនាគារ ប្រៃសណីយ៍​កម្ពុជា​, ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ហ្វូណន​, ភូមិ​វប្បធម៌ ខេត្តសៀមរាប និង​សមាជិក​ក្រុមប្រឹក្សាភិបាល​និង​គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​កាណាឌីយ៉ា​-​ហ្វុ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ាន់​នី ម​.​ក (“​តារា​ផេ​”) រួមទាំង​បណ្ដា​អ្នកសារព័ត៌មាន​ផងដែរ​។ 
 
​តាមរយៈ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ តារា​ផេ នឹង​ផ្តល់ជូន​អតិថិជន​ខេត្តសៀមរាប នូវ​មធ្យោបាយ​ទូទាត់​វិក្កយបត្រ​ទឹក​សម័យ​ទំនើប ដែលមាន​លក្ខណៈ​រហ័ស ងាយស្រួល និង​ប្រកបដោយ​ទំនុកចិត្ត​។ ទន្ទឹមនឹងនេះ សេវា​ដ៏​ទំនើប​មួយ​នេះ ក៏​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​រំលែក​ការលំបាក លើកស្ទួយ​សុខុមាលភាព និង​សន្សំសំចៃ​ពេលវេលា និង​ថវិកា​ជូន​អតិថិជន​។ 


 
​ចាប់ពីពេលនេះ​តទៅ អតិថិជន​ដែល​រស់នៅ​ខេត្តសៀមរាប ពុំ​ចាំបាច់​ចំណាយពេល​វេលា​និង​ថវិកា​ក្នុងការ​ធ្វើដំណើរ ឬ​តម្រង់​ជួរ​រង់ចាំ​បង់​វិក្កយបត្រ​ទៀតឡើយ ពោលគឺ​ពួកគាត់​អាច​ទូទាត់​វិក្កយបត្រ​បាន​ភ្លាមៗ តាមរយៈ​កម្មវិធី​តារា​ផេ App នៅលើ​ទូរស័ព្ទដៃ ឬ​អាច​បង់​បាន​នៅតាម​ទីតាំង​ភ្នាក់ងារ តារា​ផេ ណាមួយ​ដែល​នៅ​ជិត​ផ្ទះ​លោកអ្នក​បំផុត​។ 
 
​ដើម្បី​អបអរសាទរ​ភាពជា​ដៃគូ និង​ដើម្បី​ពង្រឹង​លើ​កិច្ចសហការ​គ្នា​ទៅលើ​សេវា​ថ្មី​នេះ ក្រុមហ៊ុន តារា​ផេ នឹង​ផ្ដល់ជូន​ប្រូ​ម៉ូ​សិន​ពិសេស គឺ​ការ​ឥតគិតថ្លៃ​សេវា​រយៈពេល 3 ខែ ចំពោះ​ការបង់​វិក្កយបត្រ ទៅកាន់​រដ្ឋាករទឹក​ខេត្តសៀមរាប​។​
 
​ចំពោះ​ក្រុមហ៊ុន​តារា​ផេ ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍​លើ​បច្ចេកវិទ្យា​សេវា​ហិរញ្ញវត្ថុ​បែប​ឌីជីថល គឺជា​យុទ្ធសាស្ដ្រ​ស្នូល ក្នុងការ​អភិវឌ្ឍ​ក្រុមហ៊ុន​។ កិច្ចសហការ​នៅថ្ងៃនេះ បញ្ជាក់​ឲ្យ​ឃើញ ពី​ឆន្ទៈ​របស់​តារា​ផេ ក្នុងការ​រិះរក និង​ផ្តល់ជូន​បច្ចេកវិទ្យា​ទំនើប​បំផុត ជូន​ដល់​ប្រជាជន​កម្ពុជា ជាមួយនឹង​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប ដើម្បី​បម្រើ​ដល់​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​។ ជាក់ស្តែង​នាពេល​បច្ចុប្បន្ន អតិថិជន អាច​ទូទាត់​បង់ប្រាក់​ភ្លាមៗ នៅតាម​បណ្តា​ផ្សារ​ទំនើប ហាង​កាហ្វេ ហាង​លក់ទំនិញ និង​ហាង​ដៃគូ​របស់​តារា​ផេ ច្រើនជាង 2,800 កន្លែង​ទូទាំងប្រទេស ដោយ​ពុំ​ចាំបាច់​មាន​សាច់ប្រាក់​ជាប់​ខ្លួន​ឡើយ​។ វា​ពិត​ជាមាន​ភាពងាយស្រួល​ជាង​មុន អតិថិជន​ទាំងអស់​គ្រាន់តែ​ស្កេ​ន QR Code គឺអាច​ទូទាត់​បង់ប្រាក់​បាន​ភ្លាមៗ ដោយ​ពុំ​ចាំបាច់​បំពេញ​ព័ត៌មាន​ផ្សេងៗ​ដូចជា លេខ​វិក្កយបត្រ ឬក៏​ចំនួន​ទឹកប្រាក់ ដែល​ត្រូវ​បង់​នោះឡើយ​។ ក្រៅពីនេះ តារា​ផេ ក៏​ផ្តល់ជូន​ផងដែរ នូវ​សេវា​ហិរញ្ញវត្ថុ​ដទៃទៀត​ជាច្រើន  ដោយ​ផ្តល់ជូន​ជម្រើស​ដល់​អតិថិជន ក្នុង​ការទូទាត់​បង់ប្រាក់​ដោយ​ខ្លួនឯង តាមរយៈ​កម្មវិធី តារា​ផេ App ឬ​ទូទាត់​តាមរយៈ​ភ្នាក់ងារ​តារា​ផេ ទូទាំងប្រទេស​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ តារា​ផេ មាន​ភ្នាក់ងារ​ច្រើនជាង 3,600 កន្លែង​ទូទាំងប្រទេស រង់ចាំ​បម្រើសេវា​ជូន​អតិថិជន​ដូចជា សេវា​ផ្ទេរប្រាក់​(​វេរ​លុយ​) ការដក​/​ដាក់​ប្រាក់ ការទូទាត់​វិក្កយបត្រ ការបញ្ចូល​លុយ​ទូរស័ព្ទ ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត ការបង់ប្រាក់​ឥណទាន សេវាកម្ម​បើកប្រាក់​ខែ និង​កាបូប​លុយ​អេឡិចត្រូនិក​។​
 
​លោក ភុ​ក រដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​តារា​ផេ បាន​មានប្រសាសន៍ថា​៖«​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ឈានមុខ​គេ​ក្នុងប្រទេស ក្រុមហ៊ុន​តារា​ផេ បាន​បន្ដ​ភាព​ច្នៃប្រឌិត​របស់ខ្លួន និង​បន្ត​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់ខ្លួន ជា​រៀងរាល់ថ្ងៃ​។ ថ្ងៃនេះ យើង​បាន​សហការ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប ដើម្បី​ផ្ដល់នូវ​ដំណោះស្រាយ​ទូទាត់​វិក្កយបត្រ​ដោយ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល ជូន​ដល់​អតិថិជន​។ ដូច្នេះហើយ ពួកគាត់​អាច​ចំណេញ​ពេលវេលា និង​ថវិកា ក្នុងការ​ធ្វើដំណើរ​ទៅ​បង់ប្រាក់​ទូទាត់​ថ្លៃ​សេវា​ទឹកស្អាត ទៅកាន់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​»​។ 
 
​លោក ភុ​ក រដ្ឋា បន្តទៀតថា នាពេល​អនាគត ក្រុមហ៊ុន​តារា​ផេ នឹង​បន្ដ​ពង្រីក​វិសាលភាព​នៃ​សេវា​ទូទាត់​វិក្កយបត្រ​ទឹក​បែប​ឌីជីថល​នេះ ទៅកាន់​បណ្តា​ខេត្ត​-​ក្រុង​នានា ទូទាំងប្រទេស​កម្ពុជា​។ ទន្ទឹមនឹងនេះ យើង​ក៏​កំពុងធ្វើការ​យ៉ាង​យកចិត្តទុកដាក់ ក្នុងការ​បង្កើត​ផលិតផល​ហិរញ្ញវត្ថុ​ថ្មីៗ​បន្ថែមទៀត ដើម្បី​បម្រើសេវា​ដល់​អតិថិជន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​ផងដែរ​។ 
 
​ថ្លែង​នៅក្នុង​ឱកាស​នេះដែរ លោក ឃុ​ត វុ​ត្យា​រិ​ទ្ធ បាន​មានប្រសាសន៍ថា សេវា​បង់​វិក្កយបត្រ​ទឹក​លក្ខណៈ​ឌីជីថល​របស់ តារា​ផេ ពិតជា​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន សម្រាប់​អតិថិជន​ខេត្តសៀមរាប ដូចជា ការ​សន្សំសំចៃ​ពេលវេលា និង​ថវិកា បង្ក​ភាពងាយស្រួល និង​សុវត្ថិភាព​។ មិនតែប៉ុណ្ណោះ សេវា​មួយ​នេះ​ក៏​រួមចំណែក​យ៉ាងសំខាន់​ផងដែរ ក្នុង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ថ្លៃ​សេវា​ទឹកស្អាត សម្រាប់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​។ លោក ឃុ​ត វុ​ត្យា​រិ​ទ្ធ បន្ថែម​៖«​យើង​រីករាយ​ណាស់ ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន តារា​ផេ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ឲ្យ​សេវាសាធារណៈ សម្រាប់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​មានតម្លៃ​សមរម្យ និង​កាន់តែ​ខិត​ទៅជិត​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុងប្រទេស​កម្ពុជា​»​។​
 
​សូមបញ្ជាក់ថា តារា​ផេ គឺជា​យីហោ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា​-​ហ្វុ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ាន់​នី ដែលជា​ក្រុមហ៊ុន​មួយ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ 2016​។ តារា​ផេ គឺជា​ក្រុមហ៊ុន​មួយ​ដែល​ចូលរួម​បង្កើតឡើង​រវាង ក្រុមហ៊ុន Canadia Investment Holdings (CIH) នៃ​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន Fullerton Financial Holdings (FFH) នៃ​ប្រទេស​សិង្ហ​បុរី ក្នុង​គោលបំណង​បង្កើត​កាបូប​លុយ​អេឡិចត្រូនិក​និង​អាជីវកម្ម​ទូទាត់​ប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា​។ សេវាកម្ម​របស់ តារា​ផេ រួមមាន​៖ សេវា​ផ្ទេរប្រាក់​(​វេរ​លុយ​) ដក​/​ដាក់​ប្រាក់ ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត ទូទាត់​ប្រាក់​តាម​ដៃគូ​ពាណិជ្ជករ បង់ប្រាក់​ឥណទាន ណែនាំ​ស្នើ​កម្ចី​ឥណទាន បញ្ចេញ​ប្រាក់​ឥណទាន​សេវាកម្ម​បើក​ប្រាក់ខែ និង​កាបូប​លុយ​អេឡិចត្រូនិក​។ គិត​ត្រឹម​ថ្ងៃទី​19 ខែមិថុនា ឆ្នាំ​2019 ក្រុមហ៊ុន តារា​ផេ មាន​ភ្នាក់ងារ​ចំនួន​ច្រើនជាង 3,600 កន្លែង​ទូទាំងប្រទេស ហើយ​ចំនួន​នេះ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​រហូតដល់ 5,200 នៅក្នុង​បំណាច់​ឆ្នាំ​2019 នេះ​។ ក្នុងពេល​បច្ចុប្បន្ន​នេះដែ​រ ក្រុមហ៊ុន តារា​ផេ មាន​ដៃគូ​ពាណិជ្ជករ​ច្រើនជាង 2,800 ហាង ហើយ​ចំនួន​នេះ​ត្រូវបាន​សន្មត​ថា​នឹង​អាច​កើន​ឡើងដល់​ចំនួន 4,500 នៅ​បំណាច់​ឆ្នាំ​2019​។ តាមរយៈ​ក្រុមហ៊ុន តារា​ផេ ប្រជាជន​កម្ពុជា​និង​គ្រួសារ​រាប់ពាន់នាក់​នៅតាម​បណ្តា​ខេត្ត​និង​ទីក្រុង​នានា អាចធ្វើ​ការផ្ញើ​ប្រាក់​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ដោយមាន​សុវត្ថិភាព​ខ្ពស់​និង​សុខ​សុវត្ថិភាព​ផ្លូវចិត្ត​។​
 
​មិនទាន់មាន​កម្មវិធី តារា​ផេ App មែន​ទេ​?
 
​ទាញយក​ឥឡូវនេះ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ៖
​តារា​ផេ រហ័ស សុវត្ថិភាព និង​គ្រប់​ទីកន្លែង​

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com