អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង បង្កើន​ឱកាស​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Equiti Group នៅ​សហព័ន្ធ​អារ៉ាប់​រួម​
20, Jun 2019 , 5:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិ​ច​ឆេង បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុមហ៊ុន Equiti Group Ltd. នៅ​ទីក្រុង​ឌូ​បៃ​នៃ​សហព័ន្ធ​អារ៉ាប់​រួម កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​ពិភាក្សា​លើ​ឱកាស​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី ។ កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ស្របពេល​ដែល​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង កំពុង​បន្ត​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយ ក្នុងការ​ប្រមូលផ្តុំ​ដៃគូ​ហិរញ្ញវត្ថុ​សកល និង​ពង្រឹង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​សហព័ន្ធ​អារ៉ាប់​រួម​ផងដែរ​។
 
​កិច្ចពិភាក្សា​ដ៏​មាន​អត្ថន័យ​នេះ ត្រូវបាន​ចូលរួម​ដោយ​លោក John Hsu នាយក​ផ្នែក​គម្រោង​ពិសេស និង​លោក Michael Tam ប្រធាន​ផ្នែក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ដែលជា​តំណាង​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង រួមជាមួយ​នឹង​លោក Mohammed Isbeer នាយក​សកល​ផ្នែក​លក់​ដល់​ឈ្មួញ​ជើងសា និង​លោក Hormoz Faryar នាយក​សកល​ផ្នែក​លក់​ដល់​ស្ថាប័ន ដែលជា​តំណាង​ក្រុមហ៊ុន Equiti Group Ltd.​។​
 
Equiti Group Ltd.  គឺជា​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈានមុខ​គេ​មួយ ដែល​ផ្តល់​តម្លៃ​នៃ​ផលិតផល​ជួញដូរ​ដូចជា រូបិយប័ណ្ណ​អន្តរជាតិ និង​CFD ហើយ​មាន​សាខា​ជាច្រើន​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា អាមេរិក​ខាងជើង អឺរ៉ុប និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ 
 
​គម្រោង​បង្កើត​សហគមន៍​នៃ​វិនិយោគិន​នៅក្នុង​សហព័ន្ធ​អារ៉ាប់​រួម ក៏ត្រូវ​បាន​លើកយក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ។ ក្រុមហ៊ុន​ទាំងពីរ​មាន​គោលបំណង​ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា និង​សហព័ន្ធ​អារ៉ាប់​រួម ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​លើ​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com