ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“​ពង​ក្រួច​” មិន​ត្រឹមតែ​ឆ្ងាញ់​ទេ ថែមទាំង​ល្អ​ចំពោះ​សុខភាព​ទៀត​
22, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​និយាយ​ដល់​ពង​ក្រួច វា​គឺជា​ស៊ុត​មួយ​ប្រភេទ​ដែលមាន​ទំហំ​តូច ហើយក៏​ច្រើនតែ​ត្រូវបាន​ប្រជាជន​ខ្មែរ​យើង​ប្រកបមុខរបរ យក​វា​ទៅ​ស្ងោរ ហើយ​លក់​នៅតាម​ទីផ្សារ​ផងដែរ​។ ថ្វីត្បិតតែ វា​ជា​ស៊ុត​ដែលមាន​លក្ខណៈ​ដូច​ស៊ុតមាន់ ឬ​ទា​មែន​ក៏ដោយ តែ​ទំហំ​ដ៏​តូច​របស់​វា​គឺមាន​ភាព​ទាក់ទាញ​ខ្លាំងណាស់ ជាពិសេស​រូបរាង​សំបក​របស់​វា​តែម្តង​។


 
​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មួយចំនួនរ​បស់ពង​ក្រួច​៖
 
១. ល្អ​សម្រាប់​ធ្វើជា​ស៊ុប​ព្យាបាល​ជំងឺ​ផ្តាសាយ​៖ ស៊ុត​មួយ​គ្រាប់ៗ​មាន​ប្រូតេអ៊ីន​រហូតដល់ ២​ក្រាម ដែល​ច្រើនជាង​ស៊ុតមាន់​ទៅទៀត​។ ក្រៅពីនេះ វា​មាន​វីតាមីន A, B6 និង B12 ខ្ពស់ ព្រមទាំង​ជាតិ​ដែក ២០​ភាគរយ​ដែរ​។ ចំពោះ​វីតាមីន B1 វិញ​មាន​រហូតដល់ ១៤០​ភាគរយ​ឯណោះ ដូច្នេះ​វា​ស័ក្តិសម​បំផុត​សម្រាប់​អាហារ​អ្នកជំងឺ​ផ្តាសាយ​។ 
 
២. ល្អ​ចំពោះ​អាកា​រៈក​ង្វះ​គ្រាប់​ឈាម និង​មិន​ស្រួលខ្លួន​ដោយសារ​ការ​មក​រដូវ​៖ ដោយសារតែ​ពង​ក្រួច​មាន​ជាតិ​រ៉ែ និង​អេ​ឡិច​ត្រូ​លីត្រ​ល្អៗ ព្រមទាំង​ជាតិ​ដែក​ផងដែរ​នោះ ដូច្នេះ​វា​អាចជួយ​លុបបំបាត់​អាកា​រៈ​ក្អួតចង្អោ និង​អស់កម្លាំង​បាន​។ អាហារ​សម្បូរ​ជាតិ​ដែក​តែងតែ​ល្អ​សម្រាប់​ស្ត្រី​ដែល​កំពុងតែ​មក​រដូវ​។ 
 
៣. មាន​កូ​ឡេ​ស្តេ​រ៉ុល​ល្អៗ​ខ្ពស់​៖ ពង​ក្រួច​ស្រដៀង​គ្នា​នឹង​អាហារ​មាន​ជាតិ​ស្ករ​សូន្យ​ដែរ ព្រោះ​វា​អាច​ទប់ស្កាត់​ការ​សំយោគ​ជាតិ​ស្ករ និង​ខ្លាញ់​បាន​យ៉ាង​ល្អ​។ ក្រៅពីនេះ អ្វីដែល​ល្អ​គឺ​វា​មាន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ច្រើន ដែល​អំណោយផល​ដល់​សុខភាព​សរសៃឈាម​។ 
 
៤. ពង្រឹង​ដល់​ភាព​ភ្លឺ​ច្បាស់​របស់​ភ្នែក និង​ខួរក្បាល​៖ ពង​ក្រួច​ជួយ​ពង្រឹង​ដល់​ស្មារតី​មនុស្ស និង​ល្អ​ជាង​អាហារសម្រន់​ផ្សេងៗ​ដូចជា ដំឡូង​ចៀន ឬ​របស់​ដែល​ផ្អែម​ទៅទៀត​។ ពង​ក្រួច​មាន​វីតាមីន D ដ៏​ល្អ​មួយ​សម្រាប់​ជួយ​ឲ្យ​ឆ្អឹង​មាន​សុខ​ភាពល្អ និង​ជួយ​ដល់​ការ​បឺត​ស្រួប​ជាតិ​កាលស្យូម​ពី​ចំណីអាហារ​។ ចំពោះ​វីតាមីន A ក្នុង​ពង​ក្រួច​វិញ នឹង​ជួយ​ឲ្យ​ភ្នែកមាន​សុខភាព​ល្អ និង​បង្ការ​បញ្ហា​នានា​លើ​ភ្នែក​នៅ​ថ្ងៃក្រោយ​បាន​ទៀត​។ 
 
៥. បង្កើន​ចំនួន​ប្រូតេអ៊ីន​៖ យើង​គ្រប់គ្នា​ប្រាកដជា​ដឹងថា ហើយ​ប្រូតេអ៊ីន​ធ្វើការ​អ្វីខ្លះ​ក្នុង​រាងកាយ​។ វា​ជួយ​ជួសជុល​សាច់ដុំ និង​សម្របសម្រួល​ដល់​សាច់ដុំ ពង្រឹង​ដល់​ក្រចក និង​សក់​កាន់​តែមាន​សុខភាព​ល្អ​។ ពង​ក្រួច​ជា​អាហារសម្រន់​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នក​រលាក​ក្រពះ ឬ​ដំបៅ​ក្រពះ ព្រមទាំង​ជួយ​ច្រោះ​ជាតិពុល​ក្នុង​តម្រងនោម ថ្លើម និង​ប្លោកនោម​។ អ្វីដែល​ល្អ​នោះ​គឺ​បង្កើន​សមត្ថភាព​ផ្លូវភេទ​ទៀត​។ 
 
៦. មាន​សារធាតុ Ovomucoid៖ សារធាតុ​មួយ​នេះ​ជា​ប្រូតេអ៊ីន​ដ៏​កម្រ និង​តែមួយគត់​ដែល​មិនមាន​ក្នុង​ស៊ុតមាន់​ឡើយ​។ មាន​មាន​សមត្ថភាព​ប្រឆាំងនឹង​អា​ឡែ​ហ្ស៊ី​។ ក្រៅពីនេះ អ្នក​ដែល​អា​ឡែ​ហ្ស៊ី​នឹង​ស៊ុតមាន់ អាច​ញ៉ាំ​ពង​ក្រួច​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com