ជាតិ
សង្គមជាតិ
អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ នឹង​យក​កម្ពុជា​ធ្វើជា​មជ្ឈមណ្ឌល​តំណាង​ប្រចាំ​អាស៊ី​
21, Jun 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖  អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (Centrist Democrat International-CDI) នឹង​យក​កម្ពុជា ធ្វើជា​មជ្ឈមណ្ឌល​តំណាង CDI ដែល​ធ្វើការ​ជាមួយ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI )​។  នេះ​ជាការ​លើកឡើង​របស់លោក Andrés Pastrana ប្រធាន​CDI ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​ក្រុមការងារ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​CDI ដែល​បាន​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២០​មិថុនា ឆ្នាំ​២០១៩​។

 
​លោក Andrés Pastrana បាន​និយាយថា វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​CDI នឹងមាន​ទីស្នាក់ការ​ក​ណ្ដា​ល នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី ដើម្បី​ជំរុញ​នូវ​គុណ​តម្លៃ ក៏ដូចជា​គោលការណ៍រ​បស់​CDI​។ លោក​បាន​បញ្ជាក់ថា  CDI​នេះ គឺជា​អង្គការ​នយោបាយ​អន្តរ​ជាតិនិយម​កណ្តាល​មួយ ដែលមាន​គណៈបក្សនយោបាយ​ជាង​១០០​ក្នុង​ពិភពលោក​ជា​សមាជិក ដោយមាន​ទិសដៅ​ជំរុញ​នូវ​កិច្ចពិភាក្សា​លើ​នយោបាយ​អន្តរជាតិ​នានា​។ 
 
​ដោយឡែក​គោលជំហរ​របស់​CDI គឺ​គាំទ្រ​ប្រទេស​កម្ពុជា ជុំវិញ​វិញ​ស្ថានភាព​នយោបាយ​ក្នុង​ឆាក​អន្តរជាតិ​។ លោក Andrés Pastrana បាន​អះអាង​កន្លងមក​ថ្មីៗ​នេះ CDI បាន​សេចក្តីសម្រេច​របស់ខ្លួន​ពីរលើក​ទៅកាន់​សហភាព​អឺរ៉ុប​(EU) ដើម្បី​បង្ហាញ​ជំហរ​គាំទ្រ​ដល់​កម្ពុជា ដែល​ទាក់ទង​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែង​គ្រឿង​សព្វាវុធ​(Everything But Arms)​។ អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ នឹង​យក​កម្ពុជា​ធ្វើជា​មជ្ឈមណ្ឌល​តំណាង​ប្រចាំ​អាស៊ី​។​
 
​ជាមួយគ្នានេះ លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​(AVI) បាន​និយាយថា ក្នុង​សមាជិក​ជាង​១០០​គណៈបក្សរ​របស់​CDI គឺមាន​គណៈបក្ស​ប្រជាជន​កម្ពុជា ជា​សមាជិក​ផងដែរ​។ 


លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(ABI) 

«​ដូច្នេះ នៅពេលដែល​អង្គការ CDI កាន់​តែមាន​តួនាទី និង​មាន​ឥទ្ធិពល​សំខាន់​នោះ វា​នឹង​ផ្តល់​ផលប្រយោជន៍ ដល់​បណ្តា​គណបក្សនយោបាយ​ដែលជា​សមាជិក​នានា ពីព្រោះ​CDI​នេះ គឺ​បង្កើតជា​សមាគម​គណបក្ស​នយោបាយ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក មិន​ថា​គណបក្សនយោបាយ​នៅក្នុង​ប្រទេស​ណាមួយ​ឡើយ គឺ​គេ​នឹង​ជួយ​គាំទ្រ ផ្តល់​ជា​គំនិត ឬ​ផ្នែក​កា​ទូត​ណាមួយ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក ហើយ​កម្ពុជា គឺ​ពិតជា​ល្អ​ណាស់ ដែល​CDI បាន​សម្រេចយក​កម្ពុជា ជា​តំណាង​នៃ​វិទ្យាស្ថាន​CDI នៅក្នុង​ពិភពលោក​។ ដូចនេះ​យើង​គឺជា​ទីតាំង​មួយ ដើម្បី​ផ្សារភ្ជាប់​ជាមួយ​រវាង​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក​ឡាទីន ជាដើម​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឈាង វណ្ណា​រិ​ទ្ធ​។ 
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​លើក​ទី​២ នៃ​ក្រុមការងារ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​CDI​នេះ មានការ​ចូលរួម​ពី​គណៈប្រតិភូ​ជាន់ខ្ពស់​CDI មកពី​ទ្វីបអឺរ៉ុប អាមេរិក​ឡាទីន អាហ្វ្រិក អាស៊ី​ប៉ាស៊ីហ្វិក ដែល​ដឹកនាំ​លោក Mario David អនុប្រធាន CDI, លោក Andrés Hernandez និង​លោក សួស យ៉ា​រ៉ា​, លោក César Rosselló អ្នកសម្របសម្រួល CDI ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​, លោក Neneth Zsolt (​តំណាង​អនុប្រធាន CDI លោក Viktor Orban និង​ជា​នាយករដ្ឋមន្ត្រី​ហុង​គ្រី​), លោក Malin Zver (​តំណាង​អនុប្រធាន CDI លោក Janea. Jansa), លោក Miguel Monteiro (​អគ្គលេខា​គណបក្ស​ចលនា​ប្រជាធិបតេយ្យ​កាប់​វើដ និង​ជា​តំណាង​អនុប្រធាន CDI លោកនាយក​រដ្ឋមន្ត្រី Ulisses Correla) ព្រមទាំង​តំណាង​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ផងដែរ​៕

Tag:
 បក្ស​
  CDI
© រក្សាសិទ្ធិដោយ thmeythmey.com