កីឡាអន្តរជាតិ
អន្តរជាតិ
Petr Cech ត្រឡប់ទៅ Chelsea វិញ ក្នុងតួនាទីជាប្រធានបច្ចេកទេស
× អតីតអ្នកចាំទី Chelsea លោក Petr Cech បានវិលត្រឡប់ទៅកាន់ទ្រនំចាស់វិញ ដោយកាន់តំណែងជាអ្នកផ្តល់ប្រឹក្សាផ្នែកបច្ចេកទេសឲ្យក្រុមរហស្សនាមតោខៀវ។ នេះបើតាមការប្រកាស់របស់ក្លិប (Chelsea) នៅលើគេហទំព័រផ្លូវការរបស់ពួកគេ។
បុរសសញ្ជាតិឆែក វ័យ៣៧ឆ្នាំបានចំណាយពេល១១រដូវកាលនៅ Stamford Bridge ក្នុងនាមជាអ្នកចាំទីដោយជួយក្រុមឈ្នះពានរង្វាន់ចំនួន១៣លើក រួមទាំង Premier League ចំនួន៤ដង និង Champions League ម្តង។
Cech បានផ្លាស់ទៅចូលរួមជាមួយកាំភ្លើង Arsenal នៅឆ្នាំ២០១៥ និងប្រកាសចូលនិវត្តន៍ពីអាជីពអ្នកចាំទីនៅក្រោយបញ្ចប់រដូវកាលកន្លងទៅ។ Cech បានបង្ហាញខ្លួនលើកចុងក្រោយសម្រាប់ Arsenal ដែលប្រកួតចាញ់ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League កាលខែឧសភា។
Chelsea ដែលមិនទាន់រកអ្នកចាត់ការទូទៅដើម្បីជំនួសតំណែងលោក Maurizio Sarri បាននៅឡើយនោះ និយាយថា Cech នឹងមើលការខុសត្រូវក្នុងការ«ផ្ដល់ដំបូន្មានអំពីបញ្ហាកីឡាបាល់ទាត់ និងទម្រង់លេងរបស់ក្រុម»។ Cech ក៏នឹងជួយសម្រួលដល់ទំនាក់ទំនងរវាងក្រុមយុវជន និងក្រុមឈុតធំផង៕
Tag:
បាល់ទាត់
Petr Cech
Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com