ជាតិ
សង្គមជាតិ
​លោក អុឹម ឈុនលឹម បន្ត​ដឹកនាំ​ក្រុមប្រឹក្សាធម្មនុញ​សម្រាប់​អាណត្តិ​ថ្មី​
21, Jun 2019 , 9:39 pm        
រូបភាព
លោក អ៊‌ឹម ឈុនលឹម​ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)
លោក អ៊‌ឹម ឈុនលឹម​ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)
ដោយ: ថ្មីៗ
​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បោះឆ្នោត​ឲ្យ​លោក អ៊ឹម ឈុនលឹម ធ្វើជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្តិ​អាណត្តិ​ថ្មី អាណត្តិ​ទី​៨ (២០១៩-២០២២)​។ លោក​បាន​ក្លាយជា​ប្រធាន​ស្ថាប័ន​កំពូល​មួយ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។


 
​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាំងអស់ មាន​៩​រូប គឺ លោក អ៊ឹម ឈុនលឹម សម្តេច​ន​រោ​ត្ដម ច័ក្រពង្ស់ សម្តេច​នរោត្តម បុប្ផា​ទេវី លោក អ៊ឹម សួស្តី លោក កែវ ពុធ​រស្មី លោក អ៊ុត ឈន លោក ហ៊ី សោភា លោកស្រី លី វួ​ច​ឡេង  និង លោក សំ ព្រហ្មនា​។​
 
​ក្នុងចំណោម​សមាសភាព​ទាំង​៩ លោក កែវ ពុធ​រស្មី និង​លោកស្រី លី វួ​ច​ឡេង គឺជា​សមាជិក​ថ្មី​ដែល​ជំនួស​លោក សម្តេច នរោត្តម សិរិវុឌ្ឍ និង​លោក មឹង ស៊ាន​។ ដោយឡែក លោក ហ៊ី សោភា  បាន​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៧ ជំនួស​លោកជំទាវ ចែម វេ​យ្យ​រិ​ទ្ធ ដែល​សុំ​លាឈប់​ពី​តំណែង​កាលពី​អាណត្តិ​ទី​៧៕








រូបពីក្រុមប្រឹក្សាធម្មនុញ្ញ


Tag:
 អ៊ឹម ឈុន​លឹ​
  ក្រុមប្រឹក្សាធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com