ជាតិ
សង្គមជាតិ
ជនជាតិ​ចិន​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដោយសារ​គ្មាន​លិខិតឆ្លងដែន​
21, Jun 2019 , 5:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់ ដែល​គ្មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​នៅក្នុង​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ អគារ អិ​ល វី សែន​សុខ​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​


 
​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា នៅក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​រកឃើញ​មាន ជនជាតិ​ចិន សរុប​ចំនួន ៤៣ នាក់ (​ស្រី​០៨​នាក់​) និង​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន​០៩​នាក់ (​ស្រី​០៣​នាក់​) ដោយ​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​។ ចំណែក​លិខិតឆ្លងដែន​ចំនួន​២៦​ក្បាល​ទៀត ត្រូវបាន​សមត្ថកិច្ច​ដ​ក​ហូត​ពិនិត្យ និង​បញ្ជូន​ជនជាតិ​ចិន ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕

Tag:
 ចិន​
  អន្តោ​ប្រ​វ​សន៍​
© រក្សាសិទ្ធិដោយ thmeythmey.com