ជាតិ
សង្គមជាតិ
មកដល់ពេលនេះ​ រកឃើញ​អ្នកស្លាប់​៣​នាក់ និង​របួស​ជាង​១០​នាក់ ក្រោយ​រលំ​អគារ​៧​ជាន់​នៅ​ព្រះសីហនុ​
22, Jun 2019 , 10:44 am        
រូបភាព
រូបពីនគរបាលជាតិ
រូបពីនគរបាលជាតិ
​មកដល់ពេលនេះ សមត្ថកិច្ច រកឃើញ​អ្នក​បាត់​ជីវិត​៣​នាក់ និង​អ្នករងរបួស​ជាង​១០​នាក់ ដោយសារ​ការបាក់​រលំ​អគារ​៧​ជាន់ នៅ​ជិត​កន្លែង​លាង​រថយន្ត​អា​រុណ​រះ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ នៅ​ម៉ោង​ជិត​៥​ព្រឹក ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។



​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ផ្សាយ​ថា សមត្ថកិច្ច កំពុង​កាយ​បំបែក​អគារ​ដែល​រលំ​នោះ ដើម្បី​ស្វែងរក​ជនរងគ្រោះ​បន្ថែម​។ នៅ​កន្លែង​លាង​រថយន្ត​អា​រុណ​រះ ក៏​ទទួលរង​ផលប៉ះពាល់​និង​រង​ការខូចខាត​រថយន្ត​និង​ទ្រព្យសម្បត្តិ​មួយចំនួន​ផងដែរ​។ 
 
​បើតាម​នគរបាលជាតិ សរសេរថា «​សេចក្តីរាយការណ៍​បឋម​ពី​កន្លែងកើតហេតុ​មក​ថា មាន​មនុស្ស​មួយចំនួន ភាគច្រើន​ជា​កម្មករ​បានជា​ប់​ក្នុង​គំនរ​អគារ​ដែលរ​លំបាក់​នោះ ប៉ុន្តែ​ភ្លាមៗ​មិនទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​ឬ​មាន​អ្នកស្លាប់​និង​របួស​ប៉ុន្មាន​នាក់​ឡើយ​។ ករណីនេះ​សមត្ថកិច្ច​និង​ក្រុម​សង្គ្រោះ​កំពុង​អន្តរាគមន៍​»៕
 

Tag:
 បាក់អគារ
© រក្សាសិទ្ធិដោយ thmeythmey.com