ជាតិ
រលំ​អគារ​៖ ទូរ​សព្ទ​ទៅ ០១៦៥២៦៥២០ និង ០១៦៣២១០១០ បើ​សង្ស័យថា សាច់ញាតិ​មាន​គ្រោះថ្នាក់​
23, Jun 2019 , 9:44 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋបាលខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៣ ខែមិថុនា នេះ បានដាក់​លេខ​ទូរ​សព្ទ​ចំនួន​ពីរ​ខ្សែ​គឺ ០១៦៥២៦៥២០ និង ០១៦៣២១០១០ ក្នុងករណី​គ្រួសារ​ដែល​បាត់បង់​សាច់ញាតិ ហើយ​សង្ស័យថា មាន​គ្រោះថ្នាក់​ក្នុង​ឧបទ្ទវហេតុ បាក់​រលំ​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​។​



​គិត​ត្រឹម​ម៉ោង​៨​ព្រឹក​នេះ ក្រុមការងារ​សង្គ្រោះ បាន​ជួយសង្គ្រោះ និង​យក​ចេញពី​គំនរ​បាក់បែក​នៃ​អគារ​រលំ ដោយមាន​អ្នកស្លាប់​កើន​ដល់​១៧​នាក់ (​ស្រី​៤​នាក់​) និង​រងរបួស​ចំនួន​២៤​នាក់ (​ស្រី​២​នាក់​)​។ ក្នុងនោះ​ក្រុមគ្រួសារ​សព​បាន​បំពេញ​ឯកសារ​ទទួល​សព​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី បាន​ចំនួន​៩​សព​៕



Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com