រលំ​អគារ​៖ ប្តី​-​ប្រពន្ធ​រហូតដល់​ទៅ​៣​គូ​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​១៨​នាក់​
ជាតិ
រលំ​អគារ​៖ ប្តី​-​ប្រពន្ធ​រហូតដល់​ទៅ​៣​គូ​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​១៨​នាក់​
23, Jun 2019 , 5:35 pm        
រូបភាព
ដោយ: ថ្មីៗ
​គិត​ត្រឹម​ម៉ោង​៤ និង​៣៥​នាទី​រសៀល​នេះ ក្រុមការងារ​សង្គ្រោះ​នៅ​ទីតាំង​បាក់​រលំ​អគារ​៦​ជាន់​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២២ ខែមិថុនា បានប្រកាស​ឲ្យ​ដឹងថា ចំនួន​អ្នក​ស្លាប់មាន​១៨​នាក់ និង​របួស​២៤​នាក់​។​



​សព​ទាំង​១៨ ត្រូវបាន​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​សព​ចំនួន​១៧​ឆ្ពោះទៅកាន់​ស្រុកកំណើត និង​ម្នាក់​ឈ្មោះ ពិន លំអង ត្រូវ​បូជា​នៅ​វត្ត​លើ ក្នុង​ខេត្ត​ព្រះសីហនុ​។ ក្នុងចំណោម​អ្នករបួស​ទាំង​២៤​នាក់ ២៣​នាក់​សម្រាក​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ខេត្ត និង​ម្នាក់ ត្រូវបាន​បញ្ជូន​មកកាន់​ពេទ្យ​កុសុមៈ (​ពេទ្យ​លោកសង្ឃ​)​។​

​ជនរងគ្រោះ​ដែល​ទទួលមរណភាព​មាន​អាយុ​ចន្លោះ​ពី​១៨​ទៅ​៤៨​ឆ្នាំ​។ ក្នុងចំណោម​នោះ មាន​៨​នាក់ មាន​ប្រភពពី​ខេត្តកំពត ៣​នាក់​នៅ​បាត់ដំបង ២​នាក់​នៅ​ស្ទឹងត្រែង ២​នាក់​នៅ​ក្រចេះ ១​នាក់​នៅ​ពោធិ៍សាត់ ១​នាក់​នៅ​ត្បូងឃ្មុំ និង​១​នាក់​នៅ​ព្រៃវែង​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ជនរងគ្រោះ​ជា​ស្វាមីភរិយា​ដល់​ទៅ​៣​គូ ដែល​ធ្វើការ​នៅ​ការដ្ឋាន​ជាមួយគ្នា​បានទទួល​មរណភាព ដែល​ក្នុង មាន​លោក ទេព ណី និង​អ្នកស្រី ព្រុំ ដែន (​ក្រចេះ​),​លោក ចាន់ ឆូ​យ និង​អ្នកស្រី ជុំ ណាវី (​កំពត​) លោក ទន់ ប្រុស និង​អ្នកស្រី ហួង ចាន់ថា (​បាត់ដំបង​)៕

បញ្ជីឈ្មោះជនរងគ្រោះ


Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម