មានជីវិតក្រោយជាប់ក្រោមគំនរជាង២០ម៉ោង ប៉ុន្តែ អ៊ុន ណេង បានបាត់បង់ឪពុកម្តាយជាទីស្រឡាញ់
ជាតិ
វីដេអូ
មានជីវិតក្រោយជាប់ក្រោមគំនរជាង២០ម៉ោង ប៉ុន្តែ អ៊ុន ណេង បានបាត់បង់ឪពុកម្តាយជាទីស្រឡាញ់
25, Jun 2019 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
មានស្រុកកំណើតនៅខេត្តក្រចេះ អ៊ុន ណេង ជាជនរងគ្រោះម្នាក់ដែលរស់រៀនមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែកនៃអគារ៧ជាន់នៅខេត្តព្រះសីហនុដែលដួលរលំ។ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា ពោលគឺរយៈពេលជាង២០ម៉ោងក្រោយមក ក្រុមសង្គ្រោះបានរកឃើញជនរងគ្រោះ៣នាក់ ដោយ អ៊ុន ណេង ជាម្នាក់តែម្នាក់គត់ដែលបានរស់រៀនមានជីវិត។

 
សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ យុវតីវ័យ១៧ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់លោក រំដួល ចិត្រា ពីស្ថានភាពដ៏លំបាករបស់ខ្លួនក្នុងគំនរអគារ បាក់បែក ជាង២០ម៉ោង។ ក្រៅពីខំប្រឹងដកដង្ហើមដើម្បីរស់ យុវតីដែលផ្សងព្រេងទៅធ្វើការសំណង់ជាមួយឪពុកម្តាយរូបនេះ មានទឹកក្រូចដែលខ្លួនបានទិញទុក ដើម្បីផឹកជំនួសបាយ និងទន្ទឹងរង់ចាំការជួយសង្រ្គោះ។

ស្តាប់ការរៀបរាប់របស់ យុវតី អ៊ុន ណេង ដែលឆ្លើយតបទៅនឹងការសាកសួររបស់លោក រំដួល ចិត្រា និពន្ធនាយករងសារព័ត៌មានថ្មីៗ ដូចខាងក្រោម៖ 
 
 
អត្ថបទទាក់ទង


ថ្វីត្បិតតែយុវតីដែលមានប្រភពពីស្រុកសំបូរ ខេត្តក្រចេះរូបនេះ រួចផុតជីវិតក៏ដោយ ប៉ុន្តែនាងលែងមានឱកាសឃើញឪពុកម្តាយរបស់ខ្លួនទៀតហើយ។ លោក ទេព ណី អាយុ៤៨ឆ្នាំ និងអ្នកស្រី ព្រុំ ដែន អាយុ៤៥ឆ្នាំ គឺជាឪពុកម្តាយរបស់ អ៊ុន ណេង ដែលស្ថិតក្នុងចំណោមជនរងគ្រោះសរុប២៨នាក់ ដែលបានស្លាប់ក្នុងឧបទ្ទេវហេតុបាក់អគារដែលគ្រប់គ្រងដោយជនជាតិចិន៕

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com