អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
រមណីយដ្ឋាន​វី​គិរី​រម្យ នឹង​អាច​ក្លាយជា​ទីក្រុង​រណប​នៅពេល​អនាគត​
25, Jun 2019 , 5:15 pm        
រូបភាព
ដោយ: ថ្មីៗ
​រមណី​ដ្ឋា​ន​បែប​ធម្មជាតិ អមដោយ​ព្រៃ​ស្រល់​ដ៏​ធំ​បំផុត​មួយ នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ​នៅក្នុង​ខេត្តកំពង់ស្ពឺ ឈ្មោះថា​«​គម្រោង​វី​គិរី​រម្យ​» នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​ធំ​បំផុត សម្រាប់​ការកម្សាន្ត និង​ទេសចរណ៍​បែប​ធម្មជាតិ នៅក្បែរ​ទីក្រុង​ភំ​ពេញ​។ តំបន់​នេះ ក៏​នឹងត្រូវ​អភិវឌ្ឍ​ជាទី​ក្រុង​រណប ដែលមាន​ផ្ទៃដី​សរុប​រហូតដល់ ៩,៧២៧ ហិកតា​។ 
 
​កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ហើយក៏​កំពុង​ផ្តល់ជូន​ជម្រើស​វិនិយោគ​អចលនទ្រព្យ​ដ៏​សម្បូរបែប​។ ថ្វីបើ​ភាគច្រើន​នៃ​ការផ្តល់ជូន​នេះ ត្រូវបាន​ប្រមូលផ្តុំ​នៅក្នុង​រាជធានី​ក៏ដោយ ប៉ុន្តែ​បច្ចុប្បន្ន តាម​បណ្តា​ខេត្ត​នានា ក៏​កំពុង​ចាប់ផ្តើម​ផ្តល់នូវ​ឱកាស​ដ៏​ទាក់ទាញ​ជាច្រើន សម្រាប់​វិនិយោគិន​ដែរ​។​
 

 
​លោក ជិន សំភា នាយក​គ្រប់​គ្រប់គ្រង​ទូទៅ​របស់​គម្រោង​វី​គិរី​រម្យ បាន​មានប្រសាសន៍ថា គម្រោង​សាងសង់​តំបន់​ទេសចរណ៍ និង​ទីក្រុង​រណប​នៅក្នុង​ខេត្តកំពង់ស្ពឺ​នេះ បានទទួល​សិទ្ធិ​វិនិយោគ ពី​រដ្ឋាភិបាល​នៅក្នុង​ឆ្នាំ​២០១៤ ជាមួយនឹង​ទឹកប្រាក់​វិនិយោគ  ៥៨៣ លាន​ដុល្លារ ក្រោម​ការវិនិយោគ​ពី​ក្រុមហ៊ុន​ជប៉ុន​។​
 
​លោក​សំភា បាន​បន្តថា គម្រោង​ទីក្រុង​រណប​នេះ នឹង​ត្រូ​រ​សាងសង់​ជា​តំបន់​ទេសចរណ៍​កម្សាន្ត លម្ហែកាយ​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ អមដោយ​សាវា​កម្ម​ចម្រុះ ក្នុងនោះ​មានដូចជា ទីលាន​វាយ​កូន​ហ្គោល​រាប់​ហិកតា ផ្សារ​ទំនើប លំនៅដ្ឋាន​លម្ហែកាយ ផ្ទះ​ស្នាក់នៅ សហគមន៍​ប្រជាជន សាកលវិទ្យាល័យ មន្ទីរពេទ្យ និង​សេវាកម្ម​ចាំបាច់​ជាច្រើន​ទៀត​។​
 

 
​សម្រាប់​ពេលបច្ចុប្បន្ន ការសាងសង់​បាន​ចាប់​ទើបតែ​ចាប់ផ្តើម​លើ​ផ្ទៃដី ៥ ហិកតា​ប៉ុណ្ណោះ ដោយមាន​ជា​គម្រោង​ផ្ទះ​លម្ហែកាយ​បែប​វីឡា Villa Justmin និង Home Suite ដែលមាន​តម្លៃ​ចាប់ពី ៤០,០០០ ដុល្លារ​ឡើងទៅ និង​គម្រោង​សាកលវិទ្យាល័យ ដែល​ផ្តល់ជូន​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ទូទៅ ១០០ ភាគរយ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ក្រុមហ៊ុន បាន​ជួយ​ដល់​ប្រជាជន​ក្នុងស្រុក ឲ្យ​មាន​ការងារ​ធ្វើ និង​ជា​បណ្តើៗ បាន​ជួយ​ពួកគាត់​ឲ្យ​ឈប់​កាប់បំផ្លាញ​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ​។   
 

 
​ទាក់​នឹង​ការសាងសង់​ក្នុង​ជំហាន​បន្ទាប់ លោក សំភា បាន​អះអាងថា ឥឡូវនេះ ក្រុមហ៊ុន​កំពុង​សុំ​សិទ្ធិ​អនុ​ញ្ញ​ត យក​គ្រឿងចក្រ​ឈូសឆាយ​ចូល ដើម្បី​ចាប់ផ្តើម​កែលម្អ​ប្រព័ន្ធ​ផ្លូវ និង​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​សំខាន់ៗ​ឲ្យ​ប្រសើរឡើង​។ ទោះយ៉ាងណា លោក​មិនទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់ ថា​តើ​គម្រោង​ទីក្រុង​រណប​ដ៏​ធំ​នេះ នឹង​លេច​រូបរាង​ពិត​ប្រាក នៅ​ឆ្នាំ​ណា​នៅឡើយ​ទេ ប៉ុន្តែ​លោក​ជឿថា ក្រុមហ៊ុន​នឹង​សម្រេច​ទៅតាម​អ្វី ដែល​បានកំណត់​នៅក្នុង​ផែនការអភិវឌ្ឍន៍ ១៥ ឆ្នាំ​ដំបូង​។​
 
​គម្រោង​រមណីយដ្ឋាន​វី​គិរី​រម្យ ត្រូវបាន​អភិ​ឌ្ឍ​ដោយ​ក្រុមហ៊ុន​ជប៉ុន ដោយ​ផ្តោត​សំខាន់​លើ​ការវិនិយោគ​បែប​អេកូ​ទេសចរណ៍ ពោលគឺ​ការថែរក្សា និង​ការពារ​សម្រស់​ធម្មជាតិ ដើម្បី​គុណភាព​នៃ​ការ​ស្នាក់នៅ​របស់​ទេសច​រ ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com