លោក អ៊ុង នាង «​ខ្ញុំ​ធ្លាប់តែ​មើល​ក្នុង​រឿង​គេ​សម្ដែង តែ​ពេល​ជួប​ខ្លួនឯង​ផ្ទាល់ ខ្ញុំ​មិន​នឹកស្មានថា​នៅរស់​ទេ​»
ជាតិ
លោក អ៊ុង នាង «​ខ្ញុំ​ធ្លាប់តែ​មើល​ក្នុង​រឿង​គេ​សម្ដែង តែ​ពេល​ជួប​ខ្លួនឯង​ផ្ទាល់ ខ្ញុំ​មិន​នឹកស្មានថា​នៅរស់​ទេ​»
27, Jun 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះសីហនុ​៖ លោក អ៊ុង នាង គឺជា​កម្មករ​ម្នាក់ ក្នុងចំណោម​កម្មករ​២៦​នាក់ ដែល​រងរបួស ហើយ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ហៅ​ពេទ្យ​ចម្ការចេក ដោយសារ​ការបាក់​រលំ​អគារ នៅក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់ លោក នាង ទើបតែ​ចូលធ្វើការ​នៅក្នុង​ការដ្ឋាន​សាងសង់​នោះ បាន​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ មុននឹង​ឧ​ប្ប​ទ្ទេវ​ហេតុ​កើតឡើង​។ មុន​ថ្ងៃកើតហេតុ​មកដល់ បុរស​វ័យ​៣៥​ឆ្នាំ​រូបនេះ ក៏មាន​ការសង្ស័យ​លើ​សំណង់​អគារ ហើយ​ធ្លាប់​និយាយ​លេង​ថា អគារ​នេះ សាង់សង់​មិន​រឹងមាំ​បានយូរ​ទេ ប៉ុន្តែ​ដោយសារ​តម្រូវការ​ជីវិត​ភាព ទើប​តម្រូវ​ឲ្យ​លោក នាង ត្រូវ​ធ្វើការ​នៅក្នុង​ការដ្ឋាន​នោះ​។​

 
​ជនរងគ្រោះ​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់ ហើយ​ប្រកបរ​បរជា​កម្មករសំណង់​ជាង​៥​ឆ្នាំនេះ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មួយ​ចំហៀង​ត្រគាក ហើម​ត្រគាក​សងខាង ដោយសារ​វា​មាន​ផ្ទាំង​ឥដ្ឋ​តូចៗ​កៀប បើ​ធំៗ​វិញ​កៀប​ស្លាប់បាត់​ហើយ​…​។ ខ្ញុំ​ធ្លាប់តែ​មើល​ក្នុង​ទូរទស្សន៍ ឬក៏​ក្នុង​រឿង​ដែលមាន​ការបាក់​(​អគារ​) គេ​សម្ដែង តែ​ពេល​ឃើញ​ដោយ​ខ្លួនឯង​ផ្ទាល់​អ៊ីចឹង ខ្ញុំ​តក់ស្លុត​ហើយ ខ្ញុំ​មិន​នឹកស្មានថា ខ្លួនឯង​នៅរស់​ទេ​»​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក អ៊ុង នាង ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​រលំ​អគារ នៅ​ខេត្ត​ព្រះសីហនុ​ដូចតទៅ​៖
 

Tag:
 អ៊ុង នាង​
  អគារ​រលំ
© រក្សាសិទ្ធិដោយ thmeythmey.com