អត្ថបទពាណិជ្ជកម្ម
នាយទាហាន​ម្នា​ក់នៅ​ក្រុង​បាវិត ឈ្នះ​រង្វាន់​១០០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ​
27, Jun 2019 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​នៅក្នុង​រដូវ​កាល​ថ្មី នៃ​ការបង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់ ១០០​លាន​រៀល រហូតដល់​១០០​រង្វាន់ បុរស​ម្នាក់​ដែល​បម្រើ​ការងារ​ជា​នាយទាហាន មានសំណាង​បានឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល​។
 
​បុរស​ដែលមាន​សំណាង​ខាងលើនេះ មានឈ្មោះ ស៊ុ ឌី​ណា អាយុ ៣៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។ លោក ស៊ុ  ឌី​ណា បាន​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល ដល់​លំនៅដ្ឋាន ស្ថិតនៅ​ទីតាំង​ខាងលើនេះ​ថា​៖«​ស្ទើរតែ​រាល់ថ្ងៃ បន្ទាប់ពី​ហត់នឿយ និង​អស់កម្លាំង​លោក តែងតែ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ទទួលទាន​ជាប្រចាំ​»​។​


 
​លោក ស៊ុ  ឌី​ណា រៀបរាប់​ទៀតថា កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ លោក​បាន​ទិញ​ភេសជ្ជៈ ខា​រ៉ា​បាវ ពី​អ្នកលក់​ដែល​ស្ថិតនៅ​ជិត​ផ្ទះ​ចំនួន​មួយ​កំប៉ុង ដើម្បី​ទទួលទាន​។ លុះ​ពេល​គាស់​ទទួលទាន​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​តែម្ដង​។ លោក​ពិត​ជាមាន​អារម្មណ៍​រំភើប រីករាយ​ជាខ្លាំង ស្ទើរតែ​មិន​ជឿ​ភ្នែក​ខ្លួនឯង ហើយក៏​ស្រែកប្រាប់​អ្នកលក់ និង​មនុស្ស​ដែល​ស្ថិត​ជិតគ្នា​ឱ្យជួយ​ពិនិត្យ និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​។ 
 
​លោក​បាន​បន្តទៀតថា​៖«​ទឹកប្រាក់​១០០​លាន​រៀល​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ចំពោះ​ក្រុមគ្រួសារ​របស់លោក​ខ្លាំងណាស់​។ ក្រោយពី​ទទួលបាន​ទឹកប្រាក់​រង្វាន់ ១០០​លាន​រៀល ពី          ភេសជ្ជៈ ខា​រ៉ា​បាវ លោក​នឹង​យក​មួយចំនួន ជួយ​ដល់​គ្រួសារ​ដែល​ឪពុក​កំពុងមាន​ជំងឺ ហើយ​ទុក​មួយចំនួនទៀត​សម្រាប់​សង់ផ្ទះ  និង​បង្កើត​អាជីវកម្ម​លក្ខណៈ​គ្រួសារ ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។ 


 
​សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ ១០០​លាន​រៀល កើនឡើង​ដល់ ១០០​រង្វាន់​, បន្ថែម​ទឹកប្រាក់​ចំនួន ១០ លាន​រៀល ចំនួន​១០០ រង្វាន់​, ម៉ូតូ HONDA Dream កើនឡើង​ដល់ ១០០​រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើង​ដល់ ១០០​រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់ ១​កំប៉ុង រាប់លាន​កំប៉ុង ដោយ​គ្មាន​ការកំណត់​នោះទេ​។ សូម​ចំណាំ​៖​សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕


 
https://www.facebook.com/1179164168771625/posts/2469935203027842?s=100001461395299&sfns=xmwa

(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Adzone
© រក្សាសិទ្ធិដោយ thmeythmey.com