កីឡាជាតិ
ជាតិ
កីឡាករ​កម្ពុជា​២០​រូប​ប្រជែង​ជាមួយ​កីឡាករ​មកពី​៩​ប្រទេស ក្នុង​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​
28, Jun 2019 , 7:59 am        
រូបភាព
រូបភាពពីសហព័ន្ធខ្មែរកីឡាហែលទឹក
រូបភាពពីសហព័ន្ធខ្មែរកីឡាហែលទឹក
ដោយ:
​អត្ត​ព​លិ​ក​ចំនួន​៤០៦​រូប​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​១០​ត្រូវ​ប្រកួតប្រជែង​គ្នា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​។ ដើម្បី​លើកទឹកចិត្ត​កីឡាករ​វ័យក្មេង​កម្ពុជា សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក អំពាវនាវ​ឲ្យ​សាធារណជន​ចូលរួម​ទស្សនាការ​ប្រកួត​ឲ្យ​បាន​ច្រើន​កុះករ​។

 
​កីឡាករ​កីឡាការិនី​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​ចំនួន​២០​រូប ត្រូវ​ប្រជែង​ជាមួយ​អត្ត​ពលិកម​ក​ពី​៩​ប្រទេស​ផ្សេងទៀត នា​ព្រឹត្តិការណ៍​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​៤៣​។ ការប្រកួត​រៀបចំ​នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ចន្លោះ​ពីថ្ងៃ​ទី​២៨-៣០ ខែមិថុនា ឆ្នាំ​២០១៩​។​


 
​វា​ជាការ​ប្រកួត​ដ៏​ល្អ​សម្រាប់​កម្ពុជា ក្នុងការ​វាស់​ស្តង់​សមត្ថភាព​កីឡាករ​វ័យក្មេង ក៏ដូចជា​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល​ចៅក្រម មុន​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។ កម្ពុជា​រំពឹងថា អត្ត​ព​លិ​ក​វ័យក្មេង​នឹង​ទទួលបាន​បទពិសោធ​ល្អៗ​ពី​ការប្រកួត​នេះ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​
 
​សម្រាប់​ការប្រកួត​នេះ​មាន​កីឡាករ​កីឡាការិនី​ចូលរួម​សរុប​ចំនួន​៤០៦​នាក់ ដោយ​ពួកគេ​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​១០​បូក​រួមទាំង​ម្ចាស់ផ្ទះ​កម្ពុជា​។​
 
​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​វ័យក្មេង​កម្ពុជា សហព័ន្ធ​ខ្មែរ​កីឡា​ហែង​ទឹក​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស និង​សាធារណជន​ចូលរួម​ទស្សនា​ការប្រកួត​ផ្ទាល់​ឲ្យ​បាន​ច្រើន​កុះករ ខណៈ​ការប្រកួត​បើក​ឲ្យ​ចូលរួម​ទស្សនា​ដោយ​សេរី​៕   


រូបភាពពីអគ្គនាយកដ្ឋានកីឡា
 

Tag:
 ហែល​ទឹក​
  ជើងឯក​អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com