អត្ថបទពាណិជ្ជកម្ម
កក្រើក​ឆាក​តន្ត្រី ជាមួយនឹង​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Reno នៅ​ថ្ងៃអាទិត្យ​នេះ
28, Jun 2019 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្មវិធី​ពិសេស និង​សើច​សប្បាយៗ កក្រើក​ឆាក​តន្ត្រី ក្រោម​ការឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO បាន​មកដល់​ទៀតហើយ​។ នៅ​ថ្ងៃអាទិត្យ ទី​៣០ ខែមិថុនា​នេះ ពី​ម៉ោង​៥​ល្ងាច នៅ​ផ្សារ​ទំនើប AEON SEN SOK (​ហង្ស​មាស Studio ជាន់​ទី​២)  ដែលមាន​ឈ្មោះថា​«I can see your voice Special Concert by OPPO»​។
 
​នៅក្នុង​ការប្រគំ​តន្ត្រី​ដ៏​កក្រើក​ឆាក​តន្ត្រី​នេះ នឹងមាន​ការចូលរួម​ជា​កិត្តិយស​របស់​កំពូល​តា​រា​ចម្រៀង​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា គឺ​អ្នកនាង ពេជ្រ សោភា និង​ជាតា​រា​តំណាង​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO Cambodia  និង​តារាចំរៀង​ដ៏​មាន​ប្រជាប្រិយភាព​ភ្នែក​តូច មុខស្រស់ លោក Step ក៏​ជា​តារា​តំណាង​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO Cambodia​ដែរ​។ មិនតែប៉ុណ្ណោះ ក៏​នឹងមាន​ការចូល​រូ​ម​ពី​តារាចម្រៀង​ល្បីៗ​ដទៃទៀត ព្រមទាំង​មាន​កំពូល​អ្នកវិភាគ​កម្ម​វិធី I Can see your voice ដែលជា​តារា​កំប្លែង តារា​សម្តែង និង វត្តមាន​របស់​បេក្ខជន បេ​ក្ខ​នារី​ដែលមាន​សំឡេង​ពីរោះៗ​ជាច្រើនរូប​ទៀត ដែល​នឹងចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែ​


 
​អ្វីដែល​កាន់តែ​អស្ចារ្យ និង​ប្លែក​ជាងនេះទៅទៀត​នោះ លោកអ្នក​មិន​ត្រឹមតែ​អាច​ចូលរួម​ទស្សនា​កម្មវិធី Concert  នេះ​ដោយផ្ទាល់​ប៉ុណ្ណោះ​ទេ លោកអ្នក​នឹងមាន​ឱកាស​ចាប់​កាន់​សាកល្បង និង​ឃើញ​ផ្ទាល់ នូវ​រូបរាង​ដ៏​ស្រស់​សង្ហា នៃ​ការតាំង​បង្ហាញ​ទូរស័ព្ទ​ស៊េរី​ចុងក្រោយ របស់ OPPO នោះ OPPO Reno series ដែល​កំពុង​តែមាន​ភាព​ល្បីល្បាញ​ខ្លាំង នៅលើ​សកលលោក និង​នៅ​កម្ពុជា​។  ទូរស័ព្ទ Reno ធម្មតា និង Reno 10X Zoom ដែលជា​កំពូល​ស្មា​ត​ហ្វូ​ន​មាន​បង្កប់​នូវ​បច្ចេកវិទ្យា 60X Digital Zoom ដែល​អាច​ថតរូប​បាន​កាន់​ឆ្ងាយ Zoom កាន់តែច្បាស់ និង​អាច​ថត​វីដេអូ 4K ជំនួស​កាមេរ៉ា​ទំនើបៗ​បាន​ផងដែរ​។ ដូច្នេះ សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​ផ្ទាល់ ដោយ​សេរី​ទាំងអស់គ្នា នៅ​ថ្ងៃអាទិត្យ​នេះ នៅក្នុង​កម្មវិធី​«I can see your voice Special Concert by OPPO»​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ចូលទៅ​កាន់ Page នេះ https://www.facebook.com/836026053109187/posts/2515729851805457/ ៕ 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com