រលំអគារ៖ សិង្ហបុរី ប្រាប់កម្ពុជា ថាកុំស្ទាក់ស្ទើរ បើចង់ពឹងពាក់
ជាតិ
សង្គមជាតិ
រលំអគារ៖ សិង្ហបុរី ប្រាប់កម្ពុជា ថាកុំស្ទាក់ស្ទើរ បើចង់ពឹងពាក់
28, Jun 2019 , 10:10 pm        
រូបភាព
ដោយ: ថ្មីៗ
លោក វីវៀន បាឡាគ្រីស្សស្នាន (Vivian Balakrishnan) រដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានផ្ញើលិខិតរំលែកទុក្ខជូនលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ចំពោះសោកនាដកម្មនៃការរលំអគារ៧ជាន់នៅខេត្តព្រះសីហុន ដែលបណ្តាលឲ្យបាត់បង់ជីវិត២៨នាក់ និងរបួស២៦នាក់។



ភ្ជាប់ជាមួយនឹងសាររំលែកទុក្ខនេះ លោក វីវៀន ក៏បានលើកឡើងពីការជួយគ្នាទៅវិញទៅមករវាងកម្ពុជានិងសិង្ហបុរីផងដែរ។ តាមរយៈលិខិតរំលែកទុក្ខ ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ លោក វីវៀន បានសរសេរដូច្នេះថា «ដូចដែលលោកនាយករដ្ឋមន្រ្តី លី សៀនឡុង បានប្រាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលពួកគាត់ បានជួបគ្នានាពេលថ្មីៗនេះ នៅក្នុងទីក្រុងបាងកក គឺថា សូមកុំស្ទាក់ស្ទើរ ក្នុងការប្រាប់យើង ប្រសិនបើសិង្ហបុរី អាចជួយអ្វីបាន»។

មានស្ថានទូតមួយចំនួននៅកម្ពុជា ដូចជា អាមេរិក ចិន អូស្រ្តាលី ជប៉ុន បារាំង និង ម៉ាឡេស៊ី បានចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុបាក់អគារនេះ៕

Tag:
 រលំអគារ
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com