ជាតិ
សង្គមជាតិ
ក្មេងស្រី​ម្នាក់​ត្រូវ​ក្រពើ​ស៊ី​ក្រោយពេល​រត់​លេង​ធ្លាក់​ចូលក្នុង​អាង​ក្រពើ​ក្រោយ​ផ្ទះ​
30, Jun 2019 , 4:59 pm        
រូបភាព
រូបភាព៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប
រូបភាព៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប
ដោយ: ថ្មីៗ
​សៀមរាប​៖ កុមារី​អាយុ​២​ឆ្នាំ​ម្នាក់ បាន​ស្លាប់​សល់​ត្រឹម​លលា​ដ៏​ក្បាល​បន្ទាប់ពី​រត់​លេង​និង​ធ្លាក់ចូល​អាង​ក្រពើ​ក្រោយ​ផ្ទះ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ព្រឹក​ចន្លោះ​ម៉ោង​១០​ទៅ​១១ នា​ថ្ងៃទី​៣០ មិថុនា នៅផ្ទះ​ជនរងគ្រោះ​ដែល​ស្ថិតនៅ​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប​។

 
ឪពុក​ជនរងគ្រោះ​បាន​ប្រាប់អាជ្ញាធរថា នៅ​ថ្ងៃកើតហេតុ​ខ្លួន​មាន​កិច្ចការ​រវល់​ទៅ​ក្រៅ​ផ្ទះ ដោយ​ទុក​កូន​នៅផ្ទះ​ជាមួយ​ម្ដាយ​សរសៃ​ខ្ចី លុះ​ត្រឡប់មកវិញ​សួររក​កូន​មិនឃើញ ក៏​ផ្អើល​រក​ជុំវិញ​ផ្ទះ លុះ​ចុងក្រោយ​ក៏​ប្រទះឃើញ​លលា​ដ៏​ក្បាល​មួយ​ក្នុង​ទ្រុង​ក្រពើ ទើប​សន្និដ្ឋានថា​ជា​កូន​ខ្លួន​ដែល​ធ្លាក់​ចូលក្នុង​ទ្រុង​នោះ​។​
 
​តាមរយៈ​រូបភាព​ដែល​បាន​ចែកចាយ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ឪពុកម្ដាយ​កុមារី​រងគ្រោះ​បាន​ត្រឹម​យំ​អោប​លលា​ដ៏​ក្បាល​កូន​ក្នុង​សភាព​សោកស្ដាយ​ជា​ពន់ពេក​តែប៉ុណ្ណោះ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com