អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន គង់ នួន គ្រុប ដាក់​សម្ពោធ​យ៉ាម៉ាហា​ថោ​ន បាក់​ទូក និង​ចាប់ផ្តើម​លក់ Grand Filano Hybrid 2019 ក្នុង​ថ្ងៃ​តែមួយ​
01, Jul 2019 , 11:11 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៨ មិថុនា ឆ្នាំ​២០១៩ កន្លងទៅ ក្រុមហ៊ុន គង់ នួន គ្រុប ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ ម៉ូតូ​ម៉ាក​យ៉ាម៉ាហា ពី​ក្រុមហ៊ុន​ម៉ូតូ​យ៉ាម៉ាហា ប្រទេស​ជប៉ុន បានប្រកាស​សម្ពោធ​ជា​ផ្លូវការ យ៉ាម៉ាហា​ថោ​ន​បាក់​ទូក បន្ទាប់ពី​បិទ​ដំណើរការ ដើម្បី​ជួសជុល​និង​កែលម្អ អស់​រយៈពេល​៦​ខែ​កន្លងមក​។ នៅ​ថ្ងៃ​ដដែល​នេះ គង់ នួន គ្រុប ក៏បាន​ប្រកាស​ចាប់ផ្តើម​លក់ ម៉ូតូ​ម៉ូ​ឌែ​ល​ថ្មី Grand Filano Hybrid 2019 ផងដែរ​។
 
​លោក គង់ នួន អគ្គនាយក​ក្រុមហ៊ុន គង់ នួន គ្រុប បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន ម៉ូតូ​យ៉ាម៉ាហា មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ជិត​១៣​ឆ្នាំ​មកហើយ តាមរយៈ​ការសហការ រវាង​ក្រុមហ៊ុន​ម៉ូតូ​យ៉ាម៉ាហា​ប្រទេស​ជប៉ុន និង​ក្រុមហ៊ុន​គង់ នួន គ្រុប ដែល​បាន​នាំចូល​ជា​ផ្លូវការ ម៉ូតូ​យ៉ាម៉ាហា​ជាច្រើន​ម៉ូ​ឌែ​ល មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​។ 


 
​ក្នុង​ឆ្នាំ​២០១៧ ក្រុមហ៊ុន គង់ នួន គ្រុប ក៏​ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​ម៉ូតូ យ៉ាម៉ាហា ពី​ក្រុមហ៊ុន​យ៉ាម៉ាហា​ប្រទេស​ជប៉ុន ដោយ​មើលឃើញ​ភាព​រីកចម្រើន​គួរ​ជាទី​មោ​ទក ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក្រុមហ៊ុន​បាន​ពង្រឹង និង​ពង្រីក​បណ្តាញ​ចែកចាយ​លក់ ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត ជាមួយនឹង​ផលិតផល​ជាច្រើន​ដូចជា​៖ ប្រភេទ​អូ​តូ​ម៉ា​ទិ​ក រួមមាន​(Yamaha Qbix, Aerox, Grand Finalo, Janus, Mio M3 និង Mio S) ប្រភេទ​ចង្កឹះ​លេខ​គឺមាន (Yamaha Sirius) ប្រភេទ​ម៉ូតូ​ស្ព័​រ​មានដូចជា (Yamaha FZ150, FZ25, M-Slaz) ដែល​គ្របដណ្តប់​ស្ទើរតែ​ទាំងស្រុង​នៃ​តម្រូវការ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា និង​បន្ត​នាំចូល​ម៉ូ​ឌែ​ល​ថ្មីៗ​បន្ថែមទៀត នៅក្នុង​ឆ្នាំ​២០១៩​។​
 
​ដោយ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា មានការ​រីកចម្រើន​បែប​ស៊ី​វិ​ល័យ ក្រុមហ៊ុន គង់ នួន គ្រុប​បាន​ជួសជុល កែលម្អ អគារ​យ៉ាម៉ាហា​ថោ​ន បាក់​ទូក ដើម្បី​ឲ្យ​ស្របទៅតាម​បរិបទ​រស់នៅ​របស់​ប្រជាជន​កម្ពុជា និង​ស្តង់ដារ​យ៉ាម៉ាហា​ប្រទេស​ជប៉ុន​។ 


 
​លោក គង់ នួន បន្ថែមថា ៖«​យ៉ាម៉ាហា​ថោ​ន បាក់​ទូក​នេះ ត្រូវបាន​គូស​ប្លង់​ឡើង​ដោយ​ក្រុមហ៊ុន​GK មកពី​ប្រទេស​ជប៉ុន ដែលជា​ក្រុមហ៊ុន​រចនា​ប្លង់​ដ៏​ល្បីល្បាញ កម្រិត​ពិភពលោក​។ អគារ​យ៉ាម៉ាហា​ថោ​ន​ថ្មី​នេះ មិន​គ្រាន់តែ​ផ្លាស់ប្តូរ​រូបរាង​ខាងក្រៅ និង​ខាងក្នុង​នោះទេ តែ​ក្រុមហ៊ុន​នឹង​ផ្លាស់ប្តូរ​ទាំងស្រុង ដូចជា​ការទទួល​បដិសណ្ឋាកិច្ច​អតិថិជន ប្រកបដោយ​ភាពរួស​រាយ​រាក់ទាក់​ពី​បុគ្គលិក​គ្រប់រូប ដើម្បី​ឲ្យ​ប្រាកដថា​អតិថិជន​ពេញចិត្ត​»​។ 
 
​យ៉ាម៉ាហា​ថោ​ន បាក់​ទូក នឹង​ផ្តល់​ជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​អតិថិជន​ក្នុងការ​ជ្រើសរើស​ម៉ូតូ​យ៉ាម៉ាហា​គ្រប់​ម៉ូ​ឌែ​ល ការផ្តល់​សេវាកម្ម​ជួស​ជុល​ដែលមាន​គុណភាព​ខ្ពស់ ជាមួយនឹង​អ្នកបច្ចេកទេស​ជំនាញៗ ដែល​ទទួល​បានការ​ណ្តុះ​បណ្តាល​ត្រឹមត្រូវ សមស្រប​តាម​ស្តង់ដារ​យ៉ាម៉ាហា​ប្រទេស​ជប៉ុន និង​ការផ្គត់ផ្គង់​គ្រឿងបន្លាស់​សុទ្ធ​។ យ៉ាម៉ាហា​ថោ​ន បាក់​ទូក ក៏​នឹង​ក្លាយទៅជា​ទីតាំង​គំរូ សម្រាប់​ទីតាំង​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស ទៅ​ថ្ងៃ​អនាគត ព្រោះ​នៅទីនេះ​លោកអ្នក នឹង​ទទួលបាន​នូវ​បទពិសោធន៍​បួន​យ៉ាង ក្នុងពេល​តែមួយ គឺ​ការជ្រើសរើស​ទិញ​ម៉ូតូ​ម៉ូ​ឌែ​ល​ថ្មីៗ​ដ៏​ពេញនិយម ការទទួល​សេវាកម្ម​ជួសជុល​រហ័ស​ទាន់​ចិត្ត ការផ្គត់ផ្គង់​គ្រឿងបន្លាស់​សុទ្ធ​ដែលមាន​គុណភាព​ខ្ពស់ និង​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​បុគ្គលិក​របស់​ក្រុមហ៊ុន​។​


 
​នៅក្នុង​ឱកាស​ដ៏​ឱឡារិក​នេះ ក្រុមហ៊ុន គង់ នួន គ្រុប ក៏បាន​ប្រកាស​ជា​ផ្លូវការ ការចាប់ផ្តើម​លក់​ម៉ូតូ​យ៉ាម៉ាហា ម៉ូ​ឌែ​ល​ថ្មី Grand Filano Hybrid 2019 ដែលជា​ម៉ូ​ឌែ​ល​មានការ​សម្រិតសម្រាំង​ខ្ពស់បំផុត ក្នុងចំណោម​ម៉ូ​ឌែ​ល​កម្លាំង​ម៉ាស៊ីន​១២៥​ស៊ី​ស៊ី និង​សាក​សម​បំផុត សម្រាប់​ការធ្វើដំណើរ​ជិត​ឆ្ងាយ នៅក្នុង​ទីក្រុង ឬ​ទីប្រជុំជន និង​បាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ ជាច្រើន​ដូចជា​៖ ​លោក គង់ នួន បានប្រកាស​ពី​ការដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ អគារ​យ៉ាម៉ាហា​ថោ​ន បាក់​ទូក និង​ចាប់ផ្តើម​លក់ ម៉ូ​ឌែ​ល Grand Filano Hybrid 2019 ចាប់ពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​តទៅ​៕ 


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com