អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ត្រកូល S ដំបូង​របស់ vivo នឹង​បង្ហាញខ្លួន​នៅ​ប្រទេស​កម្ពុជា ក្នុងពេល​ឆាប់ៗ​នេះ​
01, Jul 2019 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
vivo បានបង្ហាញ​គម្រោង​ធំៗ នៃ​កម្មវិធី និង​បច្ចេកវិទ្យា​ថ្មីៗ​ដ៏​អស្ចារ្យ​ជាច្រើន​របស់ខ្លួន នៅក្នុង​ព្រឹត្តិការណ៍ MWC 2019 នៅឯ​ទីក្រុង​សៀង​ហៃ​។ ពេលនេះ vivo ក៏បាន​ថ្លែង​បន្ថែមថា នឹង​បង្ហាញ​ស្មា​ត​ហ្វូ​ន​ត្រកូល S ដំបូង​ជំនាន់​ក្រោយ​របស់ខ្លួន ឲ្យ​មហាជន​បានឃើញ​នៅក្នុងពេល​ឆាប់ៗ​នេះ​។
 
​អ្វីដែល​កាន់តែ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺថា​ក្រុមហ៊ុន vivo ប្រចាំ​នៅ​ប្រទេស​កម្ពុជា​យើង ក៏បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន នឹង​នាំយក​ស្មា​ត​ហ្វូ​ន vivo ត្រកូល S នោះ ចូលក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដែរ​។ vivo Cambodia បាន​បង្ហើប​បន្ថែមថា ស្មា​ត​ហ្វូ​ន​ត្រកូល S នេះ គឺជា​ស្មា​ត​ហ្វូ​ន​លំដាប់​កណ្តាល​ទេ មានតម្លៃ​សមរម្យ ហើយ​វា​នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវការ នៅក្នុង​ប្រទេស​កម្ពុជា នៅ​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​


 
​គួរបញ្ជាក់​ផងដែរ​ថា vivo បានលើកឡើង​ពី​គម្រោង​ធំៗ​មួយចំនួន នៅក្នុង​ព្រឹត្តិការណ៍ MWC 2019 ដូចជា គម្រោង​នៃ​ការ Support ជាមួយនឹង​បច្ចេកវិទ្យា 5G, មុខងារ Cloud Game, Screen Mirroring, EasyShare, វ៉ែនតា​ឆ្លាត vivo AR Glass, មុខងារ AR 3D Launcher និង​បច្ចេកវិទ្យា vivo Super FlashCharge 120W (​សាក​មួយ​ពេញ 4000 mAh ប្រើពេល​ត្រឹមតែ 13 នាទី​ប៉ុណ្ណោះ​)​។ 
 
​ឃើញថា vivo ធ្វើ​បានល្អ​ច្រើន​នៅក្នុង​ពាក់កណ្តាល​ឆ្នាំ ២០១៩ ជាមួយនឹង​ការនាំយក​កំណែ​អាប់​ដេ​ត​ដ៏​ធំ និង​បច្ចេកវិទ្យា​ថ្មីៗ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ដូចនេះ​ចាំ​អ៊ុត​មើល​ទាំងអស់គ្នា ថា​តើ​ស្មា​ត​ហ្វូ​ន​ត្រកូល S ដំបូង​បំផុត​របស់ vivo អាចធ្វើ​អ្វី​បាន​ខ្លះ​? ហើយ vivo S… នឹងមាន​មុខងារ​ពិសេសៗ ព្រមទាំង​បំពាក់​បច្ចេកវិទ្យា ដូចដែល​បានបង្ហាញ​នៅក្នុង MWC 2019 ណាខ្លះ​ដែរ​? ឆាប់ៗ​ខាងមុខនេះ នឹង​បានដឹង​ទាំងអស់គ្នា​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com