កីឡាអន្តរជាតិ
អន្តរជាតិ
Juventus នឹង​ទទួលបាន​ខ្សែបម្រើ Adrien Rabiot ពី PSG ដោយ​មិន​អស់​លុយ​មួយ​សេន
01, Jul 2019 , 3:18 pm        
រូបភាព
​នៅត្រឹម​រយៈពេល​៤៨​ម៉ោង​ទៀត​ប៉ុណ្ណោះ Juventus នឹង​សម្រេច​ការផ្ទេរ​ដោយ​មិនបាច់​ចំណាយ​ប្រា​ក់មួយ​សេន​ដើម្បី​ទ​ទួល​បាន​ខ្សែបម្រើ Adrien Rabiot ពី​ក្រុម Paris St-Germain​។​


 
​កិច្ចសន្យា​របស់​ខ្សែបម្រើ​សញ្ជាតិ​បារាំង វ័យ ២៤ ឆ្នាំ​ជាមួយ​ក្លិប​យក្ស​បារាំង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ​។ ដូច្នេះ Rabiot អាច​សម្រេច​ទៅ​ចូលរួម​ជាមួយ​ក្លិប​ណា​ក៏បាន​ដោយ​គ្មាន​តម្លៃ​ផ្ទេរ​។ ក្រុម​រហស្សនាម​សេះបង្កង់ ដែលមាន​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Maurizio Sarri ជា​បេក្ខភាព​នាំមុខគេ​ក្នុងការ​ចរចា​យក Rabiot ទៅ​រួម​ក្រុម​រដូវ​កាល​ក្រោយ​។​
  


 
​ក្នុង​រយៈពេល​ចុងក្រោយ Rabiot គឺ​មិន​ស្ថិតក្រោម​ជម្រើស​របស់​អ្នកចាត់ការ​ទូទៅ PSG លោក Thomas Tuchel ឡើយ​សូម្បីតែ​ជា​កីឡាករ​បម្រុង ទើប​ធ្វើ​ឲ្យ​រូបគេ​សម្រេច​មិន​បន្ត​កិច្ចសន្យា​ថ្មី​បន្ថែម​។ ដោយសារ​មិនសូវ​បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​នេះហើយ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ Rabiot មិន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​បឋម​សម្រាប់​ក្រុម​ជ្រើស​ជាតិ​បារាំង​ទៅកាន់​ការប្រកួត World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។​

 
 
នៅ​ថ្ងៃទី​៣០ ខែមិថុនា ម្ចាស់​ជើងឯក​លី​គ​កំពូល​អ៊ីតាលី Serie A បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹករ​បស់ Rabiot ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ក្លិប​របស់​ពួកគេ​។ ប្រសិនបើ​ការចរចា​បាន​ជោគជ័យ មានន័យថា Rabiot នឹង​ក្លាយជា​កីឡាករ​ផ្ទេរ​ដោយ​គ្នាន​តម្លៃ​ខ្លួន​ទី​ពីរ​របស់ Juvnetus បន្ទាប់ពី Aaron Ramsey ដែល​ទើប​ចាក​ចេញពី Arsenal នៅក្រោយ​បញ្ចប់​រដូវ​កាល​កន្លងទៅ​៕
 


Tag:
 បាល់ទាត់​
  PSG
  Adrien Rabiot
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com