អត្ថបទពាណិជ្ជកម្ម
ស្អាត​ឥត​ទាស់​! OPPO Reno ទើបតែ​ចេញ​ពណ៌​ថ្មី Sunset Rose បែប Romantic ប្រៀបបាន​នឹង​ទិដ្ឋភាព​ថ្ងៃ​លិច
01, Jul 2019 , 5:47 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកណាខ្លះ​ចូលចិត្ត​ស៊ី​អារម្មណ៍​បែប Romantic! អី​ឡូ​វ​នេះ ទូរស័ព្ទដៃ​បែប Romantic ដ៏​ស្រទន់ បានបង្ហាញ​ខ្លួន​នៅ​ជា​ចំពោះមុខ​លោកអ្នក​ហើយ នោះ​គឹជា​ទូរស័ព្ទដៃ​ម៉ូ​ឌែ​ល​ថ្មី ត្រកូល Reno នោះ​គឺ OPPO Reno Sunset Rose​។ ក្រុមហ៊ុន OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានប្រកាស​តម្លៃ OPPO Reno Sunset Rose នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន ក្នុងតម្លៃ​ត្រឹមតែ 529$ ប៉ុណ្ណោះ​។ ក្រោយពី​បានបង្ហាញ​ខ្លួន នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​កក្រើក I can see your voice special concert by OPPO កាលពី​យប់​ថ្ងៃអាទិត្យ នៅ​ផ្សារ​ទំនើប AEON SEN SOK ដោយមាន​ការចូលរួម​ទស្សនា​ពី​សំណាក់​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ ជាពិសេស​គឺ​វត្តមាន​កំពូល​តារាចម្រៀង​ដ៏​ល្បី និង​ជាតា​រា​តំណាង​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO អ្នកនាង ពេជ្រ សោភា និង​លោក Step ផងដែរ​។
 
​ម៉ូ​ឌែ​ល​ថ្មី OPPO Reno ពណ៌ Sunset Rose នេះ គឺជា​ប្រភេទ​ទូរស័ព្ទ ដែល​បាន​រចនា​ឡើង​ក្នុង​គោលបំណង​ផ្លាស់ប្តូរ​អារម្មណ៍​បែប​ថ្មី ប្លែក និង​ស្រទន់ ដ៏​សែន Romantic ប្រៀបបាន​ទៅនឹង​ទិដ្ឋភាព​នៃ​ពន្លឺ​ថ្ងៃ​លិច ដែល​អ្នកណាៗ ក៏​ប្រាថ្នា​ចង់​គយគន់​ទិដ្ឋភាព​បែបនេះ​ដែរ​។​


 
​ក្រៅពី​មាន​ពណ៌​ស្រទន់​ដ៏​ទាក់ទាញ​ហើយ​នោះ OPPO Reno Sunset Rose មាន​ចំណុច​ពិសេស​ដូចជា កាមេរ៉ា​ក្រោយ​ទំហំ 48MP + 5MP និង​កាមេរ៉ា​មុខ 16MP មាន​បច្ចេកវិទ្យា AI Beauty វា​មាន​បំពាក់​ពន្លឺ​ជំនួយ (Soft Light) ថាមពល​ថ្ម 3065mAh និង ROM 256GB និង RAM 6GB ផងដែរ​។ លក្ខណៈសម្បត្តិ​របស់​វា គឺ​សឹងតែ​ដូចគ្នា​បេះបិទ ទៅនឹង​ម៉ូ​ឌែ​ល OPPO Reno ធម្មតា ប៉ុន្តែ​វា​មាន​ពណ៌​ប្លែក​ថ្មី ដ៏​ស្រទន់ សម្រាប់​ផ្គាប់ចិត្ត​ស្ត្រី និង​មិត្ត​នារី​ដែល​ទាន់សម័យ និង​មាន​ភាពជឿជាក់​។​
 
​ហើយ​ប្រសិនបើ​បាន​មនុស្ស​ជាទី​ស្រលាញ់​ទិញ​ជូន​ពួកគាត់​ទៀត នោះ​កាន់តែ​ពិសេស​ទៀតហើយ ពួកគាត់​ច្បាស់​ជាញ​ញឹម​បិទមាត់​មិន​ជិត​ទេ​។ អ​ញ្ជឹ​ង​នៅចាំ​អី​ទៀត បុរសៗ​គ្នា​យើង  ចង់យក​ចិត្ត​មនុស្ស​ស្រី ដែល​អ្នក​លួច Crush យូរ​មកហើយ ឬ​ធ្វើ​ឲ្យ​ដៃគូ​ស្នេហា​១០០​ឆ្នាំ​របស់​អ្នក ព្រមទាំង​ធ្វើ​ឲ្យ​ឧ​ត្ត​ម​ភរិយា​របស់​អ្នក កាន់តែ​សប្បាយចិត្ត និង​ស្រលាញ់​អ្នក​លើស​ដើម គ្រាន់តែ​ទូរស័ព្ទ OPPO Reno Sunset Rose ។ ប៉ុណ្ណឹង​មានអី​អស្ចារ្យ ទិញ​ជូន​គាត់​ភ្លាម ញញឹម​ភ្លែត​តែម្តង​៕ 








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com