ពីនេះ ពីនោះ
«​ស្និម​» មានន័យ​ពីរ​យ៉ាង គឺ «​ច្រែះ និង ភាព​សៅហ្មង​»
02, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើតាម​វចនានុក្រម​របស់​សម្តេច ជួន ណាត ពាក្យ «​ស្និម​» អាច​សរសេរ​ជា «​ស្នឹម​» ក៏បាន​ដែរ​។ ពាក្យ​នេះ អាច​ប្រើ​ក្នុងន័យ​ពីរ​យ៉ាង​។


 
​វចនានុក្រម​របស់​ស​ម្តេច ជួន ណាត ពន្យល់ថា «​ស្និម​» គឺ​ច្រែះ​ស្តើង​ដែល​កើត​នៅ​លោហជាតិ​មាន​ដែក និង ស្ពាន់ ដូច​យើង​ធ្លាប់​និយាយថា ដែក​ឡើង​ស្នឹម និង ស្នឹមស្ពាន់ ជាដើម​។ 
 
​ចំណែក ន័យ​មួយទៀត ដែល​សម្តេច ជួន ណាត ពន្យល់​ក្នុង​វចនានុក្រម «​ស្និម​» គឺ​សំដៅលើ មន្ទិល ឬ ភាព​សៅហ្មង ដូចជា ស្នឹមចិត្ត មានន័យថា មន្ទិល​របស់​ចិត្ត គ្រឿង​សៅហ្មង​ចិត្ត ឬ ឧបក្កិលេស​។ បើ​យើង​និយាយថា កើត​ស្នឹម​ក្នុងផ្ទះ គឺ​មានន័យថា មានដំណើរ​សៅហ្មង​នឹង​គ្នាឯង​ក្នុងផ្ទះ​៕ 
 

Tag:
 ពន្យល់​ពាក្យ​
  ស្និម​
© រក្សាសិទ្ធិដោយ thmeythmey.com