អត្ថបទពាណិជ្ជកម្ម
សំណាង​មែន​! ទិញ​ស្មា​ត​ហ្វូ​ន Huawei តម្លៃ​ជាង ១០០​ដុល្លារ ឈ្នះ​រថយន្ត Mazda 2 ជាង ៣ ម៉ឺន​ដុល្លារ​
02, Jul 2019 , 10:04 am        
រូបភាព
ដោយ: ថ្មីៗ
សំណាង​អី​ក៏​សំណាង​យ៉ាងនេះ អ្នកស្រី ពៅ ច្រិ​ប ដែលជា​អតិថិជន​ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ​7 មានតម្លៃ​តែ​ជាង ១០០​ដុល្លារ សោះ បាន​ក្លាយជា​អតិថិជន​មួយរូប​ដ៏​មានសំណាង​បំផុត ឈ្នះ​រថយន្ត Mazda 2 ដ៏​ថ្មី​សន្លាង​តម្លៃ​ជាង ៣ ម៉ឺន​ដុល្លារ ពី​ប្រូ​ម៉ូ​សិន​ពិសេស​របស់​ក្រុមហ៊ុន Huawei​។  ការចាប់​រង្វាន់​ធំ​ចុងក្រោយ ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ ទី​៣០ មិថុនា ដោយមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ MYTV និង Huawei Mobile Facebook page​ផងដែរ​។​
 
​ពេលដែល​ក្រុមការងារ Huawei ទាក់ទង​ទៅ អ្នកស្រី ភ្លាមៗ​ពេល​កំពុង​ផ្សាយ​ផ្ទាល់ អ្នកស្រី​ស្ទើរតែ​មិន​ជឿ​សោះឡើយ​ថា​ខ្លួន បានឈ្នះ​រង្វាន់​ធំ​បែបនេះ ពី​ព្រោះតែ​ខ្លួន​ទិញ​ទូរ​សព្ទ​នេះ តាំងពី​ខែកុម្ភៈ​មកម្ល៉េះ ហើយក៏​ពុំ​ធ្លាប់បាន​តាមដាន ការចាប់​រង្វាន់​រាល់​លើក​ដែរ ពីព្រោះ​តែ​រវល់​នឹង​ការងារ​។ តាមពិតទៅ​អ្នកស្រី​មិនមែនជា​អ្នកឈ្នះ​មុនគេ​នោះទេ តែដោយសារ​តែ អតិថិជន ២ រូប មុខ​អ្នកស្រី ទាក់ទង​ទៅ​មិនបាន​។ ដូច្នេះ​ដូច​សព្វមួយដង ក្រុមហ៊ុន​នឹង​ចាប់​រង្វាន់​ម្តងទៀត រហូតដល់​ទំនាក់ទំនង​ទៅ​អ្នកឈ្នះ​បាន នោះ​គឺ​អ្នកស្រី ពៅ ច្រិ​ប តែម្តង​។​


 
​ក្រៅពី​ការចាប់​រង្វាន់​ធំ ក្រុមហ៊ុន​ក៏បាន​ចាប់​រង្វាន់​ទូរទស្សន៍ ៤ រង្វាន់​ទៀត សម្រាប់​ការចាប់​រង្វាន់​ចុង ក្រោយ​។ អ្នកឈ្នះ​ទីមួយ ឈ្មោះ ម៉ី  អៀក​លី ទិញ Huawei អេ​7 ទិញ​ពី​ហាង ស៊ី អ្នកឈ្នះ​ទី​ពីរ​គឺ​ឈ្មោះ  ណាវី ទិញ Huawei អេ 5s ពី​ហាង O.R.T អ្នកឈ្នះ​ទី​បី​ឈ្មោះ រ​ដ្ធា ទិញ Huawei nova3i និង​អ្នកឈ្នះ​ទី​បួន​ចុងក្រោយ​ឈ្មោះ វី​រះ ទិញ Huawei nova3i​។ លើសពីនេះទៅទៀត​ក្រុមហ៊ុន​ក៏បាន​អញ្ជើញ​អ្នកឈ្នះ​ទាំងបី​រូប​ដែល​ឈ្នះ​ពី​ការចាប់​រង្វាន់​លើក​ទី​7 និង​លើក​ទី ៨ មក​ទទួល​រង្វាន់​ផងដែរ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ប្រូ​ម៉ូ​សិន​ទិញ​ស្មា​ត​ហ្វូ​ន Huawei ឈ្នះ Mazda 2 បាន​ដំណើរការ​ជាង ៥ ខែ​កន្លងមកហើយ ដែល​ក្រុមហ៊ុន​បាន​រកឃើញ​អតិថិជន​ដ៏​មានសំណាង ក្លាយជា​អ្នកឈ្នះ​ចំនួន ២៩ នាក់​នៅ​ទូទាំង​ខេត្ត​ក្រុង ដែល​រង្វាន់​សរុប​មាន​ទឹកប្រាក់​ប្រមាណ​ជាង ២៦០,០០០,០០០ រៀល​។ ក្រុមហ៊ុន នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​នៅពេល​ឆាប់ៗ​នេះ​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 Yako Comapny
© រក្សាសិទ្ធិដោយ thmeythmey.com