អត្ថបទពាណិជ្ជកម្ម
ទៅ អេ អឹម ខេ ទទួលបាន​ម៉ូតូ​ក្នុង​ក្ដី​ស្រមៃ​
02, Jul 2019 , 1:24 pm        
រូបភាព
ដោយ: ថ្មីៗ
​ការធ្វើដំណើរ​ជា​រឿង​ចាំបាច់​របស់​មនុស្ស​ប្រចាំថ្ងៃ អ្នកធ្វើដំណើរ​ដោយ​សេវា​ដឹក​អ្នកដំណើរ​សាធារណៈ អ្នកធ្វើដំណើរ​ដោយ​មធ្យ​បាយ​ផ្ទាល់ខ្លួន ឯ​អ្នក​ខ្លះទៀត​ធ្វើ ដំណើរ​ដោយ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ផ្សេងៗ​។ ទន្ទឹមនឹងនេះ មនុស្ស​ជាច្រើន​តែងតែមាន​ក្ដី​ស្រមៃ ចង់បាន​ម៉ូតូ​ក្នុង​ក្ដី​ស្រមៃ​របស់ខ្លួន​មួយគ្រឿង​ដើម្បី​ធ្វើដំណើរ ក៏ដូចជា​មធ្យោបាយ​ប្រកប​រប​រកស៊ី ប៉ុន្តែ​បញ្ហា​នៅត្រង់ថា ក្ដី​ស្រមៃ​ត្រូវបាន​កាច់​ផ្ដាច់ ដោយ​បញ្ហា​ហិរញ្ញវត្ថុ ដែល​ពុំ​អាចមាន​លទ្ធភាព​ទទួល​បាន​ម៉ូតូ ក្នុង​ក្ដី​ប្រ​មៃ​របស់ខ្លួន​។​

​ហេតុ​ដូច្នេះហើយ គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ អេ អឹម ខេ បាន​ខិតខំ​ស្វែងរក​ដំណោះស្រាយ​នេះ ដើម្បី​បំពេញ​នូវ​ក្ដី​ប្រាថ្នា​របស់លោក​អ្នក​។ ដើម្បី​សម្រួល​ដល់​អតិថិជន ក្នុងការ​ប្រើប្រាស់​សេវា​បង់​រំលស់ អេ អឹម ខេ ក៏មាន​ដៃគូ​ពាណិជ្ជកម្ម​ជាច្រើន​កន្លែង ដែល​អាចឱ្យ​អតិថិជន​ជ្រើសរើស​ម៉ូតូ ឬ​កង់​បី ដែល​ខ្លួន​ពេញចិត្ត​បាន ជា​មួ​យេ​សេវា​បង់​រំលស់ រហូតដល់​ទឹកប្រាក់​ចំនួន ៥,០០០​ដុល្លារ និង​រយៈពេល​បង់​រំលស់​រហូតដល់​៣​ឆ្នាំ​។

កាន់តែ​ពិសេស​នោះ​ជាមួយនឹង សេវា​បង់​រំលស់​របស់ អេ អឹម ខេ គឺថា​មាន​ភាពងាយស្រួល សេវាកម្ម​រហ័ស​ទាន់​ចិត្ត ផ្តល់​លក្ខខណ្ឌ​ងាយៗ ជាពិសេស​មិនត្រូវ​ការ​អ្នកធានា និង​ទ្រព្យ​បញ្ចាំ និង​អត្រា​ការប្រាក់​មាន​តម្លាភាព​។​

​សូមបញ្ជាក់ថា អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០១៩ អេ អឹម ខេ មាន​អតិថិជន​សរុប​ចំនួន​ជាង ៧០ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជិត ២៦០ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​ជាង ១៦៥ លាន​ដុល្លារ​អាមេរិក​។

អេ អឹម ខេ មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង​មាន​ភ្នាក់ងារ​ជិត ៤,០០០ កន្លែង​នៅ​ទូទាំងប្រទេស​។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា​៖ សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ​សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ  ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com