កីឡាជាតិ
ជាតិ
វិសាខា បញ្ចប់​កិច្ចសន្យា​ជាមួយ​លោក ហុក សុ​ជីវ័ន
03, Jul 2019 , 11:20 am        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​វិសាខា​បានសម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​គ្រូបង្វឹក គឺ​លោក ហុក សុ​ជីវ័ន ត្រឹម​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩​នេះ​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប​បាល់ទាត់់​វិសាខា​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។

 
​ក្រោយ​រួមរស់​ជាមួយគ្នា​បាន​ជាង​មួយ​រដូវ​កាល ក្លិប​បាល់ទាត់​វិសាខា​បាន​ដើរ​ដល់​ផ្លូវបំបែក​ជាមួយ​លោក ហុក សុ​ជីវ័ន គ្រូបង្វឹក​វិសាខា នៅ​ថ្ងៃទី​៣ កក្កដា ឆ្នាំ​២០១៩​នេះ​។ ទោះបី​មិន​បញ្ជាក់​ពី​មូលហេតុ តែ​តាមរយៈ​លទ្ធផល​មិន​គាប់ប្រសើរ​ក្នុង​ជើង​ទី​១ ទំនង​អាចជា​មូលហេតុ​នៃ​ការបញ្ចប់​កិច្ចសន្យា​ពាក់កណ្តាល​ទីនេះ​។ ការ​ចាញ់​៣​ប្រកួត​ជាប់​គ្នា ក្រោម​ថ្វី​ជើង​ក្រសួងការពារជាតិ ១-០ ព្រះខ័ន​រាជ​ស្វាយរៀង ៥-៣ និង​អាស៊ី​អឺរ៉ុប ៣-១ ក៏​អាចជា​ហេតុផល​មួយ​ផងដែរ​។ 
 
​ក្រោម​ការដឹកនាំ​របស់​លោក ហុក សុ​ជីវ័ន វិសាខា​បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៥​បណ្តោះអាសន្ន​ក្នុង​ជើង​ទី​១ ក្រោយ​យកឈ្នះ​៨ ស្មើ​១ និង​ចាញ់​៤​។ លោក ហុក សុ​ជីវ័ន បាន​ចូលរួម​ដឹកនាំ​ក្រុម​វិសាខា​នៅ​ឆ្នាំ​២០១៨ ដោយពេល​នោះ​លោក​បាន​ជួយ​ក្លិប​នេះ ឲ្យ​បញ្ចប់​ក្នុង​ចំណាត់​លេខ​៣​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់​វិសាខា​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​៕ 

Tag:
 បាល់ទាត់​
  ហុក សុ​ជីវន្ត​
  វិសាខា​
© រក្សាសិទ្ធិដោយ thmeythmey.com