អត្ថបទពាណិជ្ជកម្ម
សហគ្រិន​វ័យក្មេង​កម្ពុជា​មួយរូប​ទទួលបាន​គោរមងារ​ជា «សាស្ត្រាចារ្យ​កិត្តិយស​របស់​សហព័ន្ធ​សិក្សាធិការ​» នៃ​ទីក្រុង Oxford
03, Jul 2019 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
​សភាពាណិជ្ជកម្ម អឺរ៉ុប​បានសម្រេច​ជា​ឯកច្ឆន្ទ​ផ្តល់​គោរមងារ «​សាស្ត្រាចារ្យ​កិត្តិយស​របស់​សហព័ន្ធ​សិក្សាធិការ​« នៃ​ទីក្រុង Oxford ដល់​លោក ហោ សំណាង ដែលជា​អគ្គនាយក​នៃ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា នៅក្នុង​វេទិកា​អ្នក​ជោគជ័យ​ឆ្នាំ​២០១៩ របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប ដែល​ប្រារព្ធ​នៅ​ទីក្រុង Milan  នៃ​ប្រទេស​អ៊ីតាលី នា​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ ២០១៩ ។​
 
​គោរមងារ «​សាស្ត្រាចារ្យ​កិត្តិយស​របស់​សហព័ន្ធ​សិក្សាធិការ​» ត្រូវបាន​បង្កើតឡើង​ដោយ សហព័ន្ធ​សិក្សាធិការ​នៃ​ទីក្រុង​Oxford តាមរយៈ​ការសហការ​ជាមួយ​ក្រុម​សាកលវិទ្យាធិការ​នៃ​សហព័ន្ធ​អឺរ៉ុប​។ គោរមងារ​កិត្តិយស​នេះ​គឺជា​និមិត្តរូប​នៃ​សមិទ្ធិផល និង​ជាការ​សម្តែង​នូវ​អំណរគុណ​ដល់​បុគ្គល​ទាំងឡាយណា ដែល​បាន​លើកកម្ពស់​ដល់​ការវិវត្ត​ឈានទៅ​មុខ​នៃ​សង្គម​បច្ចុប្បន្ន និង​ការអភិវឌ្ឍ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ វប្បធម៌ និង​អប់រំ ក្នុង​សកម្មភាព​ទាំងឡាយ​របស់​មនុស្សជាតិ​។​


 
​គោរមងារ​នេះ​ត្រូវបាន​ផ្តល់ជូន​សម្រាប់​ការចូលរួមចំណែក​ដ៏​មានតម្លៃ​ក្នុង​វិស័យ​អប់រំ ពាណិជ្ជកម្ម សុខាភិបាល និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​សម្រាប់​ដំណើរការ​ពាណិជ្ជកម្ម ,​លក្ខណៈពិសេស​ផ្នែក​សុខាភិបាល ឬ គំនិត​បន្ថែម​ថ្មី​ផ្នែក​អប់រំ ដែល​បាន​ចូលរួម​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​។ គោរមងារ​នេះ​ក៏​ទទួលស្គាល់​សកម្មភាព នៃ​បុគ្គល​ទាំងឡាយណា ដែល​បាន​ចូលរួម​ក្នុង​ទំនាក់ទំនង​សុច្ឆន្ទៈ និង​ការអភិវឌ្ឍ​នៃ​សហព័ន្ធ​សិក្សាធិការ និង​ក្រុម​សាកលវិទ្យាធិការ​នៃ​សហព័ន្ធ​អឺរ៉ុប​។​
 
​កម្មវិធី Achievement Forum ជា​ជំនួប​មួយ​ដែល​ផ្តោតលើ​ប្រធានបទ ដែលមាន​អត្ថប្រយោជន៍​ចំពោះ​ពាណិជ្ជករ​នាពេល​បច្ចុប្បន្ន តាមរយៈ​ការប្រមូលផ្តុំ​នូវ​គំនិត​ច្នៃប្រឌិត​ល្អៗ និង​ការបង្កើត​ទំនាក់ទំនង​ជាមួយគ្នា​។ អ្នកចូលរួម​សំខាន់ៗ​មានដូចជា​នាយក​ប្រតិបត្តិ អ្នកដឹកនាំ​ផ្នែក​ពាណិជ្ជកម្ម អ្នកវិនិយោគ អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​គុណភាព និង​ការគ្រប់គ្រង​ផ្នែក​យុទ្ធសាស្ត្រ និង​អ្នក​ឈានមុខ​ផ្នែក​ផ្តល់​សេវា​សុខាភិបាល​។ 


 
​ជាមួយ​បរិយាកាស​ដ៏​វិសេសវិសាល​និង​ទីតាំង​ដ៏​ប្រណី​តនៃ Westin Palace Milan ដែលជា​ទីកន្លែង​ស័​ក្កិ​សម​បំផុត​សម្រាប់​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សម្រាក​លំហែកាយ​។ តាមរយៈ​កម្មវិធី​លំដាប់​ជាន់ខ្ពស់​មួយ​នេះ អ្នកចូលរួម​ទាំងអស់​នឹង​អាច​ជួប​ជាមួយ​ពាណិជ្ជករ​កំពូលៗ ស្វែងរក​ដៃគូ​សហការ​ពាណិជ្ជកម្ម និង​អតិថិជន​ថ្មីៗ​ផងដែរ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា សភាពាណិជ្ជកម្ម​អឺរ៉ុប​ធ្លាប់បាន​អញ្ជើញ លោក ហោ សំណាង អគ្គនាយក នៃ​មន្ទីរ​សំរាក​ព្យាបាល​កម្ពុជា ទៅ​ទទួល​ពានរង្វាន់ «​គុណ​ភាពល្អ​បំផុត​» កាលពី​ឆ្នាំ ២០១៧ ដែលជា​និមិត្តរូប​នៃ​ទំនុកចិត្ត​ខ្ពស់​ដល់​អាជីវកម្ម និង​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ស្ថាប័ន ចំពោះ​ឧ​ត្ត​ម​ប្រយោជន៍​របស់​អ្នកជំងឺ​។ ការផ្តល់ជូន​នេះ គឺ​ផ្អែកលើ​លក្ខខណ្ឌ​វិនិច្ឆយ​វិជ្ជាជីវៈ​ដែល​រួមមាន ការងារ​គ្រប់គ្រង​ល្អ ក្រុមគ្រូពេទ្យ​ជំនាញ និង​បុគ្គលិក​គ្រប់ផ្នែក​ល្អ សុវត្ថិភាព​របស់​អ្នកជំងឺ ឧបករណ៍​បច្ចេកវិទ្យា​ទំនើប និង​វិធីសាស្ត្រ​ព្យាបាល​ដោយ​បច្ចេកវិទ្យា​ចុងក្រោយ ដែល​ឆ្លើយតប​ទៅ​បញ្ហា​វេជ្ជសាស្ត្រ​និង​សុខភាព​៕




 
( អត្ថបទ​ពាណិជ្ជកម្ម ) 
 

Tag:
 Fertility Clinic of Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com