ជាតិ
ក្រសួង​វប្បធម៌ ហាម​កប់​សព និង​សង់​សំណង់ នៅ​បរិវេណ​ស្ថានីយ​បុរាណ
03, Jul 2019 , 8:19 pm        
រូបភាព
​អ្នកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សរសេរ​លិខិត​ជូនទៅ​អភិបាល​រាជធានី​-​ខេត្ត ដើម្បី​ឲ្យ​ហាម​ពលរដ្ឋ កុំ​ឲ្យ​កប់​សព និង​សាងសង់​សំណង់​គ្រប់​ភេទ នៅ​បរិវេណ​ស្ថានីយ​បុរាណ ដើម្បី​ការពារ​សម្បត្តិ​បេតិកភណ្ឌ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

 
​តាមរយៈ​លិខិត ដែល​ធ្វើឡើង​តាំងពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ អ្នកស្រី​រដ្ឋមន្ត្រី លើកឡើងថា កន្លងមក មាន​ករណី​កប់​សព និង​សាងសង់​សំណង់​រឹង​ផ្សេងៗ​តាម​បរិវេណ​ស្ថាន​នី​យ​បុរាណ​។ អ្នកស្រី បញ្ជាក់ថា សកម្មភាព​នេះ គឺ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ និង​ផ្ទុយ​ពី​សេចក្តីសម្រេច​ស្តីពី កំណត់​តំបន់​ទាំងបី ដើម្បី​ការពារ​បរិវេណ​ប្រាសាទ​នៅតាម​ខេត្ត ក្រុង ក្រៅពី​តំបន់​អង្គរ​-​សៀមរាប​៕ 

Tag:
 ក្រសួង​វប្បធម៌​
  កប់​សព​
  ស្ថានីយ​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com