អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ចុះ​បិទ​ការដ្ឋាន​ជីកដី​មួយកន្លែង ដែល​គ្មាន​ច្បាប់​អនុញ្ញាត​
ជាតិ
អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ចុះ​បិទ​ការដ្ឋាន​ជីកដី​មួយកន្លែង ដែល​គ្មាន​ច្បាប់​អនុញ្ញាត​
04, Jul 2019 , 7:39 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តសៀមរាប
រូបភាពពីរដ្ឋបាលខេត្តសៀមរាប
​ម​ន្រី្ត​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប និង​អាជ្ញាធរ បាន​ចុះ​បិទ​ការដ្ឋាន​ជីករណ្ដៅ​ដី​មួយកន្លែង ដែល​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ​។

 
​លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា រដ្ឋបាល​ស្រុក បាន​ឲ្យ​ម​ន្រី្ត​ជំនាញ ចុះ​ផ្អាក​អាជីវកម្ម​ជីកដី​ខុសច្បាប់​នេះ ចំនួន​២​លើក​រួចមកហើយ និង​ជំរុញ​ឲ្យ​ម្ចាស់​អាជីវ​កម្មនេះ អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​ធ្វើ​ច្បាប់​។ ប៉ុន្តែ​ម្ចាស់​អាជីវ​កម្មនេះ មិន​គោរព​តាម​ការហាមឃាត់ ហើយ​នៅតែ​បន្ត​ជីក​ដដែល រហូតដល់​ថ្ងៃទី​១​កក្កដា​នេះ កម្លាំង​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បិទ​ការដ្ឋាន ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​។ 
 
​ទន្ទឹមនឹងនេះ អាជ្ញាធរ​បាន​ចុះ​ពិនិត្យ​បច្ចេកទេស​លើ​រណ្ដៅ​ដី ដែលមាន​ផ្ទៃដី​ជាង​១២​ពាន់​ម៉ែត្រការ៉េ មាន​២​ជម្រៅ ក្នុងនោះ​ជម្រៅ​៤​ម៉ែត្រ និង​៩​ម៉ែត្រ​។ សមត្ថកិច្ច បាន​ឃាត់​គ្រឿងចក្រ​កាយ​ដី​អេស្កាវ៉ាទ័រ​៤​គ្រឿង និង​រថយន្ត​ដឹក​ដី​៤​គ្រឿង​។ បន្ទាប់មក​សមត្ថកិច្ច បាន​ចុះ​បិទ​លិខិត​លើ​គ្រឿងចក្រ​ខាងលើ​មិន​ឲ្យ​ធ្វើ​សកម្មភាព​បន្ត និង​ដោះស្រាយ​តាមច្បាប់​ជាមួយ​ម្ចាស់​អាជីវកម្ម​។​
 
​សូមបញ្ជាក់ថា ការដ្ឋាន​ជីកដី​ក្នុងស្រុក​ប្រាសាទបាគង មាន​៤​កន្លែង ដោយ​ក្នុងនោះ មានច្បាប់​អនុញ្ញាត​៣​កន្លែង​។ 
 

Tag:
 ការដ្ឋាន​ជីកដី​
© រក្សាសិទ្ធិដោយ thmeythmey.com