ជាតិ
សង្គមជាតិ
សុខភាព
សម្តេចស្វាគមន៍គម្រោងសុខាភិបាលពីស្វីស ព្រោះខ្មែរយកប្រាក់ឲ្យថៃ វៀតណាម និងសិង្ហបុរីច្រើនណាស់
× ភ្នំពេញ៖ សព្វថ្ងៃ ប្រជាពលរដ្ឋខ្មែរបានយកប្រាក់ទៅឲ្យប្រទេសសិង្ហបុរី ប្រទេសវៀតណាម និងប្រទេសថៃ ច្រើនណាស់ ក្នុងការពិនិត្យព្យាបាលសុខភាព។ នេះជាលើកឡើងរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី៤កក្កដា នៅចំពោះមុខប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ក្នុងទីក្រុងហ្សឺណែវ នៅប្រទេសស្វីស។
សូមស្តាប់ប្រសាសន៍របស់សម្តេចហ៊ុន សែន៖
ជាមួយបញ្ហានេះ សម្តេច ហ៊ុន សែន ប្រកាសស្វាគមន៍ចំពោះប្រទេសស្វីស ដែលមានគម្រោងបង្កើតមន្ទីរពេទ្យនៅកម្ពុជា។ សម្តេច បានមានប្រសាសន៍ដូច្នេះថា៖«បើយើងមានមន្ទីរពេទ្យល្អ ពលរដ្ឋរបស់យើងអាចព្យាបាលក្នុងប្រទេស។ ម្យ៉ាងវិញទៀតអ្នកទេសចរ ឬអ្នកធុរកិច្ច គេសម្លឹងមើលប្រទេសយើង តើមានសេវាសុខាភិបាលគ្រប់គ្រាន់ដែរឬទេ ដើម្បីឲ្យគេធ្វើទេសចរណ៍ ឬធ្វើធុរកិច្ចនៅទីនោះឬអត់?»។
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងគម្រោងសាងសង់មន្ទីរពេទ្យនេះ ក៏មានគម្រោងបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រផងដែរ។ បើតាមប្រមុខរដ្ឋាភិបាលដដែល ការសាងសង់មន្ទីរពេទ្យនេះ គឺជាគម្រោងមួយស្ថិតក្នុងចំណោមគម្រោងទាំងបួន ដែលក្រុមហ៊ុននៃប្រទេសស្វីសស្នើសុំ។ រីឯ គម្រោងវិនិយោគបីទៀតរបស់ក្រុមហ៊ុនប្រទេសស្វីសនោះ មានគម្រោងលើវិស័យព័ត៌មានវិទ្យា គម្រោងបង្កើតខ្សែបណ្តាញតភ្ជាប់ប្រព័ន្ធអគ្គិសនី និងគម្រោងលើវិស័យអប់រំ៕
Tag:
សុខភាព
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com