ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្រេកទឹក​មិន​ឈប់​មែន​ទេ​? ប្រហែល​បណ្ដាលមកពី​មូលហេតុ​សុខភាព​ទាំងនេះ​
07, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​អ្នកជំនាញ​ផ្នែក​សុខភាព​ជាច្រើន​ណែនាំ​ឱ្យ​អ្នក​គួរតែ​ទទួលទាន​ទឹក​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ​។ (​អាន ៖ ស្បែ​កកូន​របស់​អ្នកនឹង​ស្អាត​ហើយ​មិន​រមាស់​បើ​ធ្វើតាម​វិធី​នេះ តើ​កូនស្រី​របស់​អ្នក​ចេះតែ​រមាស់​ស្បែក​មែន​ទេ​?) ការទទួល​ទាន​ទឹក​គ្រប់គ្រាន់ គឺ​សំខាន់​ខ្លាំងណាស់​សម្រាប់​រាងកាយ​ទាំងមូល​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​។ នៅពេល​ស្រេកទឹក អ្នក​គួរតែ​ទទួលទាន​ទឹក​ដោយសារ​វា​ជាស​ញ្ញា​មួយ​ដែល​បញ្ចា​ក់ថា​រាងកាយ​កំពុង​ត្រូវការ​។ ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នក​ចេះតែ​ស្រេកទឹក​សឹង​គ្រប់​ពេលនោះ​វា​អាចជា​សញ្ញា​នៃ​ភាពមិនប្រក្រតី​ណាមួយ​កំពុង​កើតឡើង​ចំពោះ​សុខភាព​រាងកាយ​ហើយ​។



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​មួយចំនួន​នៃ​បញ្ហា​ស្រេកទឹក​មិន​ឈប់ ៖ 
 
១. កង្វះ​គ្រាប់​ឈាមក្រហម​
 
​កង្វះ​គ្រាប់​ឈាមក្រហម​ដែល​បណ្ដាលមកពី​ការបាត់បង់​ឈាម​អាចជា​មូលហេតុ​ចម្បង​មួយ​នៃ​បញ្ហា​ស្រេកទឹក​មិន​ឈប់ ក៏​ព្រោះ​រាងកាយ​ត្រូវការ​ទឹក​គ្រប់គ្រាន់​ដើម្បី​ស្ដារ​បរិមាណ​ឈាម​ឱ្យ​ធម្មតា​ឡើងវិញ​។ ហើយ​ស្ត្រី​ជា​អ្នក​ដែល​ងាយ​នឹង​ជួបប្រទះ​អាកា​រៈ​ស្រេកទឹក​បែបនេះ​បំផុត​ខណៈពេល​មក​រដូវ​ដោយ​ពួកគេ​ត្រូវ​បាត់បង់​ឈាម​មួយចំនួន​។ ដើម្បី​ជាការ​ប្រសើរ​ប្រសិនបើ​ការ​ស្រេកទឹក​មិន​ឈប់​មាន​អម​មកជា​មួយ​នូវ​អាកា​រៈ​ផ្សេងទៀត​ដូចជា​ស្បែក​ស្លេកស្លាំង ភាព​ខ្លី​នៃ​ដង្ហើម អស់កម្លាំង វិលមុខ និង​បេះដូង​
​លោត​ញាប់ អ្នក​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម​។​

២. សម្ពាធ​ឈាម​ចុះ​ទាប​
 
​មាន​កត្តា​ច្រើនណាស់​ដែល​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ក្នុងនោះ​រួមបញ្ចូល​ទាំង​បញ្ហា​បេះដូង ការបាត់បង់​ឈាម បញ្ហា​ប្រព័ន្ធ​អង់​ដូ​គ្រី​ន អា​ឡែក​ស៊ី​ធ្ងន់ធ្ងរ ការ​មាន​ផ្ទៃពោះ ស្ត្រេ​ស​រ៊ាំ​រ៉ៃ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ និង​ទម្លាប់​មិនល្អ​នៃ​ការទទួល​ទាន​ជាដើម​។ ហើយ​មួយ​ក្នុងចំណោម​អាកា​រៈ​ផ្សេងៗ​ដែល​អ្នកមាន​បញ្ហា​សម្ពាធ​ឈាម​ចុះ​ទាប​ជួបប្រទះ គឺ​ការ​ស្រេកទឹក​មិន​ឈប់​។ នោះ​ក៏​ព្រោះ​រាងកាយ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​បង្កើន​សម្ពាធ​ឈាម​ប្រក្រតី​។ រោគសញ្ញា​ផ្សេងទៀត​នៃ​បញ្ហា​សម្ពាធ​ឈាម​ចុះ​ទាប​រួមមាន​ធី​ង​ធោ​ង​ក្នុង​ខ្លួន អស់កម្លាំង ព្រិល​ភ្នែក ធ្លាក់​ទឹកចិត្ត និង​សន្លប់​បាត់ស្មារតី​។​
 
៣. ទឹកនោមផ្អែម​
 
​រោគសញ្ញា​ចម្បង​បំផុត ៣ នៃ​ជំងឺ​ទឹកនោមផ្អែម គឺ​ឃ្លាន​ខ្លាំង នោម​ញឹក និង​ស្រេកទឹក​មិន​ឈប់​។ អ្នកជំងឺ​ទឹកនោមផ្អែម​ស្រេកទឹក​មិន​ឈប់​ដោយសារតែ​កម្រិត​នៃ​ជាតិ​ស្ករ​គ្លុយកូស​កើនឡើង​ខ្ពស់​ក្នុង​ឈាម​។​ម្យ៉ាងទៀត​ការ​ស្រេកទឹក​មិន​ឈប់​នេះ​ក៏​បណ្ដាលមកពី​អ្នកជំងឺ​នោម​ញឹក​ជាង​ធម្មតា​ផងដែរ​។ ការទទួល​ទាន​ទឹក​កាន់តែច្រើន​ជួយ​រំលាយ​បរិមាណ​ជាតិ​ស្ករ​ដែល​លើស​ក្នុង​ចរន្តឈាម​និង​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​។ ប្រសិនបើ​ការ​ស្រេកទឹក​មិន​ឈប់ ឃ្លាន​ខ្លាំង នោម​ញឹក​មាន​អម​មកជា​មួយ​អាកា​រៈ​ផ្សេងទៀត​ដូចជា​អស់កម្លាំង ព្រិល​ភ្នែក ស្រក​ទម្ងន់​ខ្លាំង ស្ពឹក ឬ​ឈឺ​ចាក់​ឆៀបៗ​ត្រង់​ដៃជើង និង​របួស​មិន​ងាយ​ជា ​ចូរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com