ពីនេះ ពីនោះ
ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​កំណត់​ឲ្យ​ប្រើពាក្យ «Email»​ជា​ភាសា​ខ្មែរ​ថា​«​អុីមែល​»
07, Jul 2019 , 7:39 am        
រូបភាព
រូបភាពពាក្យ អុីមែល email
រូបភាពពាក្យ អុីមែល email
ដោយ: ថ្មីៗ
«Email» មិនមែនជា​ពាក្យ​ខ្មែរ តែ​ជាទូទៅ​ខ្មែរ និយម​យកមកប្រើ​ក្នុងការ​បញ្ជូន​កិច្ចការ​ការងារ​ទូទៅ​ទៅ​នរណាម្នាក់​។ «Email»​ជា​ពាក្យ​មួយ​ដែល​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​កំណត់​ជា​ផ្លូវការ​ថា​ឲ្យ​សរសេរ​ជា​ភាសា​ខ្មែរ​ថា «​អុីមែល​» ដែល​ទូទៅ​ចំណាំ​ប្រើ​ជា អុី​ម៉ែ​ល ឬ​អុីម៉ែ​ល​នោះ​។

 
«​អុីមែល​»​ជា​ភាសា​អង់គ្លេស mail ឬ​Email  សរសេរ​ជា​ភាសា​បារាំង  courrier électronique មានន័យថា សារ​ជា​អក្សរ រូបភាព សំឡេង វីដេអូ ដែល​ត្រូវបញ្ជូន​តាម​បណ្ដាញ​អេឡិចត្រូនិក​នានា​។ ឬ​ហៅ​ម្យ៉ាង​ទៀតថា ជា​មធ្យោបាយ​បញ្ជូន ឬ​ទទួល​ទិន្នន័យ អក្សរ រូបភាព សំឡេង វីដេអូ ពី​កុំព្យូទ័រ​មួយ​ទៅ​កុំព្យូទ័រ​មួយទៀត​លើ​បណ្ដាញ​៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com