របប​អាហារ​លាង​សម្អាត​ជាតិពុល​ក្នុង​ខ្លួន​បែប​ធម្មជាតិ​ដែល​ណែនាំ​ដោយ​អ្នកជំនាញ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
របប​អាហារ​លាង​សម្អាត​ជាតិពុល​ក្នុង​ខ្លួន​បែប​ធម្មជាតិ​ដែល​ណែនាំ​ដោយ​អ្នកជំនាញ​
08, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​គ្រប់ពេល​អ្នក​ញ៉ាំ​អាហារ ថ្លើម​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាងកាយ​មក​ក្រៅ​។ យ៉ាងណាមិញ ការ​ញ៉ាំ​អាហារ និង​មាន​មេរោគ ឬ មិន​ស្អាត អាចធ្វើ​ឲ្យ​ថ្លើម​ប្រឈម​នឹង​ជំងឺ​បាន​។ ដូច្នេះ​មុននឹង​ញ៉ាំ​អ្វីមួយ​អ្នក​គួរតែ​គិតគូរ​ឲ្យ​បាន​ច្រើន​សិន​។​

 
​ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​របប​អាហារ​បែប​ជំនាញ​មួយចំនួន​ដែល​អាចជួយ​ដល់​ការសម្អាត​ជាតិពុល​ពី​ក្នុង​ថ្លើម​តាមបែប​ធម្មជាតិ​។ 
 
​ញ៉ាំ​បន្លែ​និង​ផ្លែឈើ​ស្រស់​
 
​ចូរ​ញ៉ាំ​អាហារ​ទាំងឡាយណា​ដែល​សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​អង់​ទី​អុកស៊ីដ​ង់​ដែល​អាចជួយ​ច្រោះ​ជាតិពុល​ចេញពី​រាងកាយ ហើយ​ជំនួយ​ដល់​មុខងារ​ថ្លើម​ទៀត​។ ផ្លែ​ប៉ោម ការ៉ុត និង​បន្លែ​ពណ៌​បៃតង​សុទ្ធតែជា​អាហារ​ត្រឹមត្រូវ និង​ទាមទារ​ឲ្យ​ញ៉ាំ​ជា​ទៀងទាត់​ដើម្បី​បង្ការ​ជំងឺថ្លើម​។ ការ៉ុត​មាន​វីតាមីន B2​។ ចំពោះ​ខ្ទឹមស​វិញ​មាន​ជាតិ សេ​ឡេ​ញ៉ូ​ម និង​មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​ច្រោះ​ជាតិពុល​ពី​ក្នុង​ថ្លើម​។ 
 
​ប្រើ​ប្រេង​អូ​លីវ​ធ្វើ​ម្ហូប​
 
​ប្រេង​អូ​លីវ​នឹង​ជួយ​ឲ្យ​អ្នក​ញ៉ាំ​អាហារ​ឆ្អែត​បានយូរ និង​ការពារ​មិន​ឲ្យ​ធាត់​ជ្រុល​បាន​។ យ៉ាងណាមិញ វា​ក៏​ជួយ​កាត់បន្ថយ​ការ​ឃ្លាន​របស់​ផ្អែម និង​ផ្ទុក​ទៅដោយ​អូ​មេ​ហ្គា​បី​ដែលជា​ខ្លាញ់​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​ក្នុងការ​កាត់បន្ថយ​ការ​ប្រឈម​ជំងឺថ្លើម​។ ដូច្នេះហើយ ថ្លើម​នឹងត្រូវ​បានការ​ការ​យ៉ាង​ល្អ​។ 
 
​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន​
 
​បន្លែ​ពណ៌​ប្រភេទ​ស្លឹក​គឺជា​អាហារ​ដ៏​ល្អ​សម្រាប់​សុខភាព​ថ្លើម​។ បន្លែ​ទាំងនោះ​មានដូចជា ស្ពៃក្តោប ផ្កា​ខាត់ណា និង​ប្រូ​ខូ​លី ដែល​សុទ្ធសឹង​តែមាន​ជាតិ​ស្ពាន់ធ័រ​ខ្ពស់ និង​ជួយ​ដល់​ការ​ច្រោះ​ជាតិពុល ព្រមទាំង​បង្ការ​ការ​ខូច​ថ្លើម​បាន​ទៀត​។ 
 
​កុំ​ភ្លេច​រមៀត​ឲ្យ​សោះ​
 
​រមៀត​មាន​សារធាតុ​ប្រឆាំង​ការ​រលាក និង​អង់​ទី​អុកស៊ីដ​ង់ ដែល​ជំនួយ​ដល់​ការ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន កុំ​ឲ្យ​ថ្លើម​ខូច​។ វា​ក៏​ជួយ​ការពារ​ថ្លើម​ពី​ការប៉ះពាល់​នៃ​ការ​ញ៉ាំ​ខ្លាញ់​មិន​ផ្តល់​សុខភាព និង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ដែរ​។ វត្តមាន​របស់​សារធាតុ Curcuminoids នឹង​កាត់បន្ថយ​ការខូចខាត​ដោយសារតែ​កូ​ឡេ​ស្តេ​រ៉ុល​ច្រើន និង​បង្ការ​ជំងឺថ្លើម​ដែល​បង្កឡើង​ដោយ​គ្រឿង​ស្រវឹង​ទៀត​។ 
 
​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​ទឹកក្រូច​ឆ្មារ​ឬ​តែ​បៃតង​
 
​ភេសជ្ជៈ​ទាំងពីរ​ប្រភេទ​នេះ​ល្អ​ខ្លាំងណាស់​ក្នុងការ​ការពារ​សុខភាព​ថ្លើម​។ អង់​ទី​អុកស៊ីដ​ង់ និង​សារធាតុ Polyphenols ក្នុង​តែ​បៃតង​ជួយ​ការពារ​ការ​រលា​ករប​ស់​ថ្លើម និង​វត្តមាន​វីតាមីន C ក្នុង​ទឹកក្រូច​ឆ្មារ​នឹង​ជួយ​ដល់​ការ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com